ខេត្តព្រៃវែង៖សាកសពស្ត្រីម្នាក់ត្រូវបាន គេប្រទះឃើញនៅប្រឡាយទឹកមានលក្ខណ:ហើម សង្ស័យថាជាអំពើឃាតកម្ម។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ៧នឹង៣០ នៅចំណុចប្រឡាយទឹកស្ថិតភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជាមនុស្សមិនពេញលក្ខណៈ រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាតាមបណ្ដឹង របស់ឈ្មោះ អ៉ឹម ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាម្ដាយជនរងគ្រោះ បានប្ដឹងរាយការណ៍ថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៩និង៣០នាទី ឈ្មោះ អ៉ឹម រត្ន័ ហៅឆ្អឹង ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបក្ខពួកពីរនាក់ទៀត បានឌុប ជនរងគ្រោះ ជាមួយនិងម៉ូតូមួយគ្រឿង ឆ្ពោះ ទៅទិសខាងកើតបាត់ទៅ។ គាត់ជាម្ដាយតាមរកជនរងគ្រោះ តែរកមិនឃើញ លុះដល់ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២០នេះ ប្រទះឃើញសាកសពតែម្ដង។
យោងតាមការពិនិត្យសាកសព ឃើញ មានស្នាមរបួស ចំនួន០៣កន្លែង ៖
១-ក្រោមភ្នែកខាងស្ដាំ
២-ចំកញ្ចប់មាត់
៣-ចំម្រមុះ
តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ។ បច្ចុប្បន្នករណីនេះសមត្ថកិច្ចបានកំណត់បានមុខសញ្ញាសង្ស័យម្នាក់ហើយ៕SRP