ខេត្តកំពង់ចាម៖មានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវចូលទៅលេងកំសាន្តក្នុងតំបន់រមណីយដ្ឋានទឹកឆា ដោយមានការដាក់ខ្សែកាក់ពួកគាត់ដើម្បីទារលុយជាមុនសិនទើបអនុញ្ញាតឲ្យចូលទៅលេងក្នុងតំបន់រមណីយដ្ឋានទឹកឆា។ការដាក់ខ្សែកាក់ភ្ញៀវទារលុយពីភ្ញៀវដែលចូលទៅលេងតំបន់ទេសចរណ៍មួយនេះជាការផ្គើនទៅនឹងការណែនាំរបស់អភិបាលខេត្តកំពង់ចាមផងដែរ។
សូមបញ្ជាក់ថាក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នៅតំបន់រមណីយដ្ឋានទឹកឆា មានការទារប្រាក់ពីភ្ញៀវទេសចរ ចំនួន២កន្លែង ១-ទាំងរថយន្ត និងម៉ូតូ គឺក្នុងមនុស្ស១នាក់២០០០៛ ២-ដាក់ខ្សែកាត់ទទឹងថ្នល់យកលុយពីម៉ូតូ១គ្រឿង ២០០០៛ ហេីយបេីផ្ញេីនៅមួយកន្លែងក៏២០០០៛។
សូមរំលឹកថាកាលពីថ្មីៗនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឱកាសចុះពិនិត្យតំបន់អភិរក្ស រមណីយ៍ដ្ឋនក្បាលទឹក(ទឹកឆា) ស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ ជាប់ព្រំប្រទល់ឃុំតាអុង ស្រុកចំការលើ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កែលម្អសោភ័ណភាព និងកំណត់ទីតាំងព្រំប្រទល់តំបន់អភិរក្សក្បាលទឹករមណីយ៍ដ្ឋាននេះ អភិបាលខេត្តមិនអនុញ្ញាតឲ្យមានការដាក់បារាសទារលុយពីភ្ញៀវទេសចរនោះឡើយ។
ទោះយ៉ាងណាការទាលុយពីភ្ញៀវដែលចូលទៅកម្សាន្តនៅក្នុងតំបន់រមណីដ្ឋានទឹកឆា បានធ្វើជាប្រចាំរៀងរាល់ថ្ងៃ គេមិនទាន់ដឹងថាតើលុយទាំងនោះយកទៅណានោះទេ៕SRP