ម៉ូតូបុកគ្នានៅស្រុកពួក ស្លាប់ម្នាក់ របួសពីរនាក់

ម៉ូតូបុកគ្នានៅស្រុកពួក ស្លាប់ម្នាក់ របួសពីរនាក់

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងបួសធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២០
ម៉ោង២០និង២០នាទី ចំណុចផ្លូវជាតិលេខ៦ចំណុចគីឡូម៉ែត្រលេខ327_328ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ម៉ូតូទីមួយម៉ាក ហុងដាក្លិច ពណ៌ស្លែ ផលិតឆ្នាំ2019ពាក់ស្លាកលេខលេខសៀមរាប1AC30 68 បើកបរដោយឈ្មោះយៀម យ៉េង ភេទប្រុសអាយុ34ឆ្នាំ(មានមួកសុវត្ថិភាព) នៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប រងរបួសធ្ងន់ ដឹកឈ្មោះវ៉ង់ សីហា ភេទប្រុស អាយុ32ឆ្នាំ (អត់មួកសុវត្ថិភាព)នៅភូមិជាមួយគ្នា របួសស្រាល បើកបរទិសដៅពីត្បូងបត់ទៅលិចបានបុកជាមួយម៉ូតូម៉ាហុងដាឌ្រីមផលិតឆ្នាំ2015 ពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1K5824 បើកបរដោយឈ្មោះង៉ែ ប៊ុនធឿន ភេទប្រុស អាយុ៥០ឆ្នាំនៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប (អត់មួកសុវត្ថិភាព ស្លាប់បើកបរទិសដៅពីលិចទៅកើត។ម៉ូតូខូចខាតទាំង២គ្រឿងធ្ងន់។

បើតាមសមត្ថកិច្ចថមូលហេតុអ្នកបើកបរម៉ូតូម៉ាកហុងដាក្លិចបើកបរចេញពីផ្លូវតូចខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនិងយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។សាកសពប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធី៕SRP