បុរសម្នាក់ ដើរឆក់ត្រីមិនប្រយ័ត្ន ឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធម៌

បុរសម្នាក់ ដើរឆក់ត្រីមិនប្រយ័ត្ន  ឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអាធម៌

ខេត្តបាត់ដំបង៖សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសម្នាក់ដើរឆក់ត្រី មិនប្រយ័ត្នបែជាឆក់ខ្លួនឯងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅនៅវេលាម៉ោង ១២នឹង២០ នាទី ថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ នៅចំណុចវាលស្រែក្បែរបុរីរស្មីបាត់ដំបង ស្ថិតក្នុងភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះមានឈ្មោះ ឌឿង សំណាង ហៅ សំ អាយុ៤១ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្រុមទី១០ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
បើតាមសមត្ថកិច្ចថា មូលហេតុជនរងគ្រោះ ដើរចុះឆក់ត្រីនៅវាលស្រែ បណ្តាលឲ្យឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ភ្លាមៗតែម្តង។
បច្ចប្បន្ននគរបាលក្រុងបាត់ដំបង ធ្វើកំណត់ហេតុ និងប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRPដោយប៊ុន ថេត