អ្នកនាំពាក្យ៖ ការគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរានៅក្នុងតំបន់ហ្នឹងគឺតែម៉ោងពេលថ្ងៃទេ

ខេត្តសៀមរាប៖ លោក ឡុង កុសល  អ្នកនាំពាក្យអាជ្ញាធជាតិអប្សរាថា ដើមឈើដែលវាកាប់ វាមិនដែលកាប់ពេលថ្ងៃទេ។ ហើយការគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់ហ្នឹងគឺតែម៉ោងពេលថ្ងៃទេ ពេលយប់គឺស្ថិតការគ្រប់គ្រងរបស់នគរបាលការពារបេតិភណ្ឌ។ សម្លេង…

លោកអះអាងយ៉ាងដូច្នេះនៅក្នុងគ្រុបតេលេក្រាមសៀមរាបប៉ុស្តិ៍ ក្រោយពេលបណ្ដាញសៀមរាបប៉ុស្ដិ៍បានចេញផ្សាយពាក់ព័ន្ធទៅនឹងករណី កាប់ឈើគ្រញូង នៅក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។

សូមរម្លឹកថាដើមឈើគ្រញូងមួយដើម ដែលដុះនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់អត្តសញ្ញាណរួចកាត់យកបាត់ដោយសុវត្ថិភាព។  បើតាមរកំណត់ហេតុសរសេរថា នៅវេលា ង០៩និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់កោកចក ក្រុងសៀមរាប ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជនមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។

បើយោងតាមរបាយការណ៍ដដែលបញ្ជាក់ថាករណីនេះក្រុមការងារនឹងបន្តស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមរំលឹកថាកាលនៅវលាម៉ោង១៤ ០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុច ព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈេីគ្រញូងអស់ចំនួន៤ដេីម ផងដែរ។ ទោះយ៉ាងណាពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាបន្តបន្ទាប់ បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរ ជាតិអប្សរាចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ៕SRP