ខេត្តបាត់ដំបង៖ លោកវរសេនីយ៏ទោ កងសុផាណ្ណា ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រោមណែពី ឧត្តមសេនីយ៏ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តនិងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកបាន
ដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលក្រុងបាត់ដំបងដេីម្បីអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៨១ដចបខ ចុះថ្ងៃទី ៧ខែកក្កដា ឆ្នាំ ២០២០ដោយលោកជុំសង្វា ជាចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដោយបានចាប់ខ្លួនជនជាតិវៀតណាមម្នាក់នភពីល្ងាចថ្ងៃទី ១៥ខែសីហា ឆ្នាំ ២០២០វេលាម៉ោង ១៦និង ៣០នាទី ស្ថិតនៅត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
លោកនាយរងការិយាល័យបានឲ្យដឹងទៀតថា បុរសម្នាក់ឈ្មោះ សុខឡាញ់ ភេទប្រុសអាយុ ៣៧ឆ្នាំ ជាជនជាតិវៀតណាមមានទីលំនៅបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងខេត្តបាត់ដំបង។ ត្រូវបានចោទប្រកាន់ពីបទ(អំពើលួច)ប្រព្រឹត្តនៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ខែសីហា ឆ្នាំ ២០១៨កន្លងមក។
បច្ចប្បន្ននគរបាលសាកសួរនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធីច្បាប់៕SRPដោយប៊ុនថេត