វគ្គបណ្ដុះបណ្ដាលស្ដីពី ការសរសេរព័ត៌មានបែបសន្តិភាព ដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖អ្នកសារព័ត៌មានជាង៣០នាក់ មកពីបណ្ដាខេត្តនិងមក ពីរអង្គភាពផ្សេងៗគ្នា នៅព្រឹកថ្ងៃសុក្រទី១៤ខែសីហាឆ្នាំ២០២០នេះ បានចូលរៀន វគ្គបណ្ដុះបណ្ដាលស្ដីពី ការសរសេរព័ត៌មានបែបសន្តិភាព ដល់អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប។

ពិធីនេះបានធ្វើនៅមន្ទីរព័ត៌មានខេត្តសៀមរាប ចាប់ពីម៉ោង០៨ព្រឹករហូតដល់ម៉ោង០៤និង៣០នាទីល្ងាចក្រោមវត្តមានលោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងកញ្ញា ស្រី សុធាវី ដែលរៀបចំដោយ ក.ដ.ទ សហការរៀបចំដោយមន្ទីរព័ត៌មានខេត្តសៀមរាប សហការសម្របសម្រួលដោយរដ្ឋបាលខេត្ត៕SRP