ខេត្តសៀមរាប៖នគរបាលតាមបណ្ដាប៉ុស្ដិ៍នៃអធិការនគរបាលក្រុងសៀមរាប បានបន្តចុះណែនាំដល់ពលរដ្ឋ កុំឲ្យមានការទុកម៉ូតូនៅក្រៅបន្ទប់ចៀសវាងការបាត់បង់ដោយប្រការណាមួយ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែសីហានេះថា កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារ ចេញល្បាតនៅក្នុងមូលដ្ឋាននិងបានចុះណែនាំតាមបន្ទប់ជួល ភូមិស្វាយដង្គំនិងភូមិគ្រួស ដែលមានម៉ូតូទុកក្រៅបន្ទប់អោយគាត់យកម៉ូតូទុកក្នុងបន្ទប់។
ក្នុងនាម អធិការដ្ឋាននគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯក ណុប សារ៉ាក់ សូមធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានស្នាក់នៅតាមបន្ទប់ជួល ក៏ដូចពលរដ្ឋដ៏ទៃទៀត មេត្តាចូលរួមសហការនិងសមត្ថកិច្ចក្នុងការថែរក្សាឡាន ម៉ូតូ អោយមានការប្រុងប្រយ័ត្នខ្ពស់ ដោយមុនចូលសម្រាកត្រូវយកម៉ូតូដាក់ក្នុងបន្ទប់ បើបន្ទប់ចង្អៀតសូមទិញសោរសុវត្ថិភាព ចាក់កង់មុខ ឬកង់ក្រោយបន្ថែម លើសោរកផង ចៀសវាងការបាត់បង់ដោយប្រការណាមួយ៕SRP
នគរបាលក្រុងសៀមរាប ចុះណែនាំឲ្យពលរដ្ឋ កុំទុកម៉ូតូនៅក្រៅបន្ទប់ ចៀសវាងការបាត់បង់