ខេត្តសៀមរាប៖គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម រួមមានត្រចៀកជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម សរុបចំនួន១៣៦គីឡូក្រាម ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបាន។
ហេតុការណ៍បានធ្វើឡើងនៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០២នឹង២៧នាទីទៀបភ្លឺ។
មន្ត្រីនគរបាលបានឲ្យដឹងថាគ្រឿងក្នុងជ្រូកខាងលើគឺរកឃើញនៅក្នុងរថយន្ត១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 ដែលដឹកគ្មានលិខិតអនុញ្ញាត។
មន្ត្រីបានបន្តថាវត្ថុតាងធ្វើការដុតកម្ទេចចោល។ចំណែកមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ សមត្ថកិច្ចចម្រុះបានប្រគល់អោយទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕SRP