នៅបន្ទប់ជួលជាមួយគ្នាសោះ ហ៊ានលួចម៉ូតូ ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួន

ខេត្តសៀមរាប៖បុរសម្នាក់បានលួចយកម៉ូតូរបស់មិត្តភ័ក្ករបស់ខ្លួនត្រូវបាននគរបាលខេត្តសៀមរាបចាប់ខ្លួននិងដកហូតបានម៉ូតូមកវិញ។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងប៉ូលិសខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌបានប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ ថាជនសង្ស័យឈ្មោះធឿន ម៉ៅ អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បន្តថានៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី០៩ខែសីហាឆ្នាំ២០២០ស្ថិតនៅចំណុចមុខបន្ទប់ជួលក្រុមទីភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខសៀមរាប1AE-0175 លេខតួ+លេខម៉ាស៊ីន ៥៤៣៣២២៥ និងលុយចំនួន២០ម៉ឺនរៀលរបស់ជនរងគ្រោះឈ្មោះ លី សុវណ្ណដារ៉ា ភេទ ប្រុសអាយុ២០ឆ្នាំមុខរបរសិស្ស។

លោកថាមូលហេតុនៅពេលជនរងគ្រោះកំពុងដេកលក់មិនដឹងខ្លួនជនសង្ស័យដែលត្រូវជាមិត្តភក្ដិរបស់ជនរងគ្រោះដែលបានស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា បានលួចយកសោរម៉ូតូ ដែលជនរងគ្រោះទុកលើធ្នើរក្បាលគ្រែនឹងលុយចំនួន២០ម៉ឺនរៀលដែលជនរងគ្រោះទុកក្នុងហោប៉ៅខោរពន្យួរនឹងជញ្ជាំងរួចជិះគេចខ្លួនបាត់។

លោកបញ្ជាក់ថាក្រោយទទួលបានព័ត៌មានកម្លាំងជំនាញរបស់ក្រុងបានចុះស្រាវជ្រាវនិងស៊ើបអង្កេតករណីនេះភ្លាមៗដោយបានទំនាក់ទំនងសុំកិច្ចសហការណ៍គ្រប់អង្គភាពពាក់ពន្ធ័ក្នុងខេត្តផ្ទាល់និងបណ្តាខេត្តជាប់ព្រំប្រទល់។លុះម៉ោងប្រហែលម៉ោង៩ព្រឹកថ្ងៃទី០៩ខែសីហាម្សិលមិញកម្លាំងនគរបាលអធិការក្រុងស្ទឹងសែនធ្វើការឃាត់ខ្លួនបានរួមទាំងម៉ូតូផងដែរ។

បើតាមលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ក្រោយមានការឃាត់ខ្លួននិងធ្វើការសាកសួរជនសង្ស័យបានឆ្លើយយសារភាពថារូបគេពិតជាបានលួចយកម៉ូតូនិងប្រាក់របស់ជនរងគ្រោះពិតប្រាកដមែន៕SRP