ប្រទះឃើញ យុវជនម្នាក់ ចងកសម្លាប់ខ្លួន នៅក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកបន្ទាយស្រី បានរាយការណ៍នៅថ្ងៃនេះថា បានប្រទះឃើញសាកសពយុវជនម្នាក់ចងកសម្លាប់ខ្លួន នៅក្នុងចំការដំឡូង។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២០ នៅត្រង់ចំណុចចំការដំឡូង ស្ថិតក្នុង ភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះថាំង វុន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិឃុំ កេីតហេតុខាងលេី។

យោងតាមការបំភ្លឺពីម្តាយជនរងគ្រោះ ប្រាប់ដល់សមត្ថកិច្ចថា កាលពីកន្លងមកជនរងគ្រោះធ្លាប់បានស្រលាញ់នារីម្នាក់ ហេីយបានអោយម្តាយទៅស្តីដណ្តឹងអោយ តែម្តាយមិនព្រមដោយគាត់ពុំមានលុយ។

ស្ត្រីជាម្ដាយបន្តថានៅមុនថ្ងៃកេីតហេតុកូនរបស់គាត់មកពីដេីរលេងវិញ ក៏បានមកបេីកឆ្នាំងបាយ ដោយពុំមានបាយនៅក្នុងឆ្នាំង កូនរបស់គាត់ក៏មិនបាននិយាយអ្វីដែរ ហើយទៅទិញស្រាបៀរ២កំប៉ុងមកផឹករួចក៏ដេីរចេញទៅបាត់ ដោយគាត់នឹកស្មានថាទៅដេីរលេង។
ប៉ុន្តែដោយសារបាត់យូរពេក បងប្អូន បានតាមរក តែរកមិនឃេីញសោះ។  រហូតថ្ងៃនេះទើបប្រទះឃើញសាកសព ចងក នៅលេីដេីមត្របែកព្រៃដោយខ្សែលីឡុុងពណ៌ខៀវ ដោយសភាពសាកសពបានហើមបាត់ទៅហើយ។ ម្តាយជនរងគ្រោះនិយាយបន្តទៀតថា កូនរបស់គាត់ តែងតែស្តាប់ស្មូតនិងនិយាយពាក្យ លាហេីយម៉ែចាំជាតិក្រោយជួបគ្នាទៀត៕SRP