គ្រួសារជនរងគ្រោះ ដោយសាររន្ទះបាញ់ពីរនាក់ នៅស្រុកជើងព្រៃ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហម

គ្រួសារជនរងគ្រោះ ដោយសាររន្ទះបាញ់ពីរនាក់ នៅស្រុកជើងព្រៃ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហម

ខេត្តកំពង់ចាម​៖លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី២១ ខែកក្កដា​ ម្សិលមិញ
បាននាំយកសម្ភារ និងថវិកា ជូនជនរងគ្រោះ០២គ្រួសារ៖​ ក្នុង​នោះមាន​ ១/.ចូលរូម រំលែកទុក្ខគ្រួសារសពឈ្មោះ ដន គួយអេង ភេទស្រី អាយុ២២ ឆ្នាំ នៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ។
២/.សួរសុខទុក្ខ ឈ្មោះ យាន សុខអ៊ាន់ ភេទស្រី អាយុ២២ឆ្នាំ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ។

គួរ​បញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់នេះ ជាកម្មការិនី ធ្វើការនៅ រោងចក្រផលិតស្បែកជើង ស្កាយណាយ ស្រុកជើងព្រៃ បានរងគ្រោះដោយត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ពេលចេញពីធ្វើការ ហើយជិះម៉ូតូឌុបគ្នា វិលត្រឡប់មកផ្ទះទាំងកំពុងភ្លៀង។
សម្ភារដែលចូលបុណ្យសព រួមមាន ៖ អង្ករ២៥គក្រ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ ទឹកផ្លែឈើ និងបច្ច័យចំនួន ៥០០,០០០រៀល ។ ដោយឡែក អ្នករងរបួស កំពុងសម្រាកនៅមន្ទីរពេទ្យស្រុក ផ្តល់ជូន មី ត្រីខ និងថវិកាចំនួន ៣០០,០០០ រៀល​ ផង​ដែរ​៕SRP