សម្តេច ហ៊ុន សែន អញ្ជើញចុះជួយភ្ជួររាស់ ដកស្ទូង ច្រូតកាត់ស្រូវ នៅស្រុកកប្បាស

សម្តេច ហ៊ុន សែន  អញ្ជើញចុះជួយភ្ជួររាស់ ដកស្ទូង ច្រូតកាត់ស្រូវ នៅស្រុកកប្បាស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចចក្រកម្ពុជា អញ្ជើញចុះជួយភ្ជួររាស់ ដកស្ទូង ច្រូតកាត់ស្រូវ និងសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាកសិករ នៅស្រុកកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០។

សម្ដេចបានបញ្ជាក់ថានៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។

ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៉ីន​៕SRP