ខេត្តសៀមរាប៖ករណីជនមានជំងឺសរសៃប្រសាទឈ្មោះឯម បញ្ញា ភេទប្រុស អាយុ27ឆ្នាំនៅភូមិវិហ៊ាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់លើរថយន្តម៉ាកម៉ាស្ដា ពណ៌សរ សេរីឆ្នាំ2020 សម្លុតម្ចាស់អោយចុះចេញហើយជនសរសៃប្រសាទនោះបើចេញកាលពីវេលាម៉ោង 08,30នាទី ថ្ងៃទី18/07/2020 នៅភូមិវិហ៊ាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពេលនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានធ្វើការសហការនិងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអំពិលនិងកម្លាំងនគរបាលស្រុកប្រាសាទបាគង ស្រាវជ្រាវរកឃើញរថយន្ដនោះនៅចំណុចភូមិថ្នល់បាក់ ឃុំអំពិល ស្រុកប្រាសាទបាគង និងយកមកធ្វើការប្រគល់ជូនម្ចាស់កម្មសិទ្ឋិជាជនរងគ្រោះ យកទៅគ្រប់គ្រងថែរក្សានិងជួសជុលដើម្បីប្រើប្រាស់វិញហើយ។
ចំណែកជនសរសៃប្រសាទខាងលើនោះបានចុះរត់គេចខ្លួនបាត់ ហើយកម្លាំងនគរបាលយើងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនតែមិនទាន់ចាប់បាននៅឡើយទេ
តាមការភិនភាគជនសរសៃប្រសាទ មានកំពស់1,65 ម សប្បុរ ខ្មៅស្រអែម មានធំទម្ងន់80 គ ក្រ ស្លៀកខាវប៊ូយពណ៌ខៀវ អាវយឺដៃខ្លីករមូលពណ៌ខៀវ តាមតម្រុយជននោះកំពុងស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី។
សូមបងប្អូនជួយសហការណ៍ឃាត់ជននេះទុកនិងរាយការណ៍មកសមត្ថកិច្ចផង៕SRP
ពេលនេះ ជនមានជំងឺសរសៃប្រសាទ អាចនៅស្រុកបន្ទាយស្រី