អាជ្ញាធរ សម្រេច មិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ចូលរួម ដេញថ្លៃគម្រោង មូលនិធិឃុំ.សង្កាត់ ក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាមបានចេញសេចក្តីសម្រេចមិនអនុញ្ញាតឲ្យក្រុមហ៊ុន អាន សុខលាង ប្រធានក្រុមហ៊ុនឈ្មោះ អាន សុខលាង ដែលបានចុះក្នុង បញ្ជី ឈ្មោះ ជាអ្នកទទួលការក្នុងឆ្នាំ២០២០ លេខរៀងទី០៩ នៃ ខេត្ត កោះកុង ចូលរួម ដេញថ្លៃគម្រោង មូលនិធិ ឃុំ /សង្កាត់ ក្នុងខេត្តកំពង់ចាម។

មូលហេតុ ដោយ ក្រុម ហ៊ុន នេះ មាន ចេតនា មកបង្កភាពអុកឡុក កិច្ច ប្រជុំ បេីក សំណេី ដេញ ថ្លៃ នៅ ស្រុក ចំការ លើ កាល ពី ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០កន្លងទៅ ថ្មីៗ នេះ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម៕SRP