ស្រុកសូទ្រនិគម ប្រជុំទប់ស្កាត់ ការទន្រ្ទានហ៊ុមព័ទ្ធដីរដ្ឋ

ខេត្តសៀមរាប៖ លោកពិន ប្រាកដ អភិបាលរងខេត្តនិងជាប្រធានក្រុមការងារទទួលបន្ទុកចុះស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម នៅរសៀលថ្ងៃសុក្រទី១៧ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធ ដីព្រៃសហគមន៍ព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ការពារ អភិរក្ស ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង នៅសាលប្រជុំសាលាស្រុកសូទ្រនិគម។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ

១.មតិបើកអង្គប្រជុំរបស់លោកពិនប្រាកដ
២. អានរបាយការណ៍សង្ខេបរបស់រដ្ឋបាលស្រុកសូទ្រនិគម ដោយ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម
៣.មតិចូលរួមពីសមាជិកសមាជិកានៃអង្គប្រជុំ
៤.មតិបូកសរុប និងបិទអង្គប្រជុំដោយ ប្រធានអង្គប្រជុំ។
ដោយយោងតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២០កន្លងមកហើយកិច្ចប្រជុំក្នុងថ្ងៃនេះផ្ដោតសំខាន់ទៅលើពីរចំណុចគឺ៖
១.អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តតាមដាន និងហាមឃាត់ដាច់ខាតកុំឲ្យមានការចូលកាប់ទន្រ្ទានដីព្រៃគ្រប់ប្រភេទរបស់រដ្ឋបន្តទៀត។
២. អាជ្ញាធរភូមិ ឃុំ ត្រូវស្រង់ទិន្នន័យអាស្រ័យផលយូរឆ្នាំរបស់ប្រជាពលរដ្ឋ៕SRP