ខេត្តសៀមរាប៖ ឫស្សីទំពាំងផ្អែមជារុក្ខជាតិដំណាំបន្លែប្រភេទថ្មីមួយទៀត ដែលបានដាំដុះនៅក្នុងប្រទេសកម្ពុជាយើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយសារតែរសជាតិឆ្ងាញ់របស់វា បានធ្វើឱ្យទំពាំងផ្អែមក្លាយជាអាហារដ៏ពេញនិយម និងមានការគាំទ្រខ្លាំងនៅលើទីផ្សារ។ក្នុងនោះយុវជនមួយរូបរស់នៅក្នុងស្រុកក្រឡាញ់ ក៏បានចាប់អារម្មណ៍និងការងារនេះរហូតទទួលបានជោគជ័យ និងគ្រោងចែកពូជប្រភេទពូជឬស្សីផ្អែមនេះទៅកាន់ប្រជាពលរដ្ឋដទៃទៀត។
នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកចំរើន ចំរ៉ុង សមាជិកយុវជនស្រុកក្រឡាញ់ ខេត្តសៀមរាបបានឲ្យដឹងថា ការដាំដុះប្រភេទពូជទំពាំងផ្អែមនេះ ជាមុខរបរបន្ទាប់បន្សំមួយរបស់លោក ដោយបានចាប់ផ្តើមដាំដុះនិងហាត់រៀនដោយខ្លួនឯង រយៈពេលប្រហែលជិត២ឆ្នាំមកហើយ។លោកបន្តថា ចំពោះពូជទំពាំងនេះ ទទួលបានតៗគ្នាមកប៉ុណ្ណោះ ហើយក៏ទទួលបានជោគជ័យ និងបានលក់ទៅកាន់ទីផ្សារមានតម្លៃថ្លៃគួរសម។ បន្ថែមពីនេះលោកក៏គ្រោងនិងចែកពូជឬស្សីផ្អែមនេះទៅកាន់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ។
ចាប់ពីយើងកាប់រណ្តៅដល់យើងទទួលផលប្រើរយៈពេល០៨ខែ ដោយយកចិត្តទុកដាក់ថែទំា ដោយយើងដាក់ជីលាមកសត្វ គ្រប់ប្រភេទហើយយើងស្រោចទឹកជាប្រចាំយើងនិងឆាប់ទទួលផល ហើយតម្លៃនៅរដូវប្រាំងលក់បាន០១គីឡូ៨០០០រៀល ហើយរដូវវស្សាលក់បានពី៤០០០រៀលទៅ៥០០០រៀល ហើយជាជំហានតំបូងខ្ញុំធ្វើចំនួន៥គ្រួសារ ដោយក្នុងមួយគ្រួសារឲ្យគាត់បាន០៥ដើមយកទៅដាំ ហើយយើងនិងបន្តដាំទំពាំផ្អែមនេះពេញមួយឃុំក្រឡាញ់នេះតែម្តង។
លោកចំរើន ចំរ៉ុង សមាជិកយុវជនស្រុកក្រឡាញ់សំណូមពរឲ្យប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់ដាំទំពាំងឲ្យបានគ្រប់ៗគ្រួសារ សម្រាប់ផ្គត់ផ្គង់ការទទួលទានក្នុងគ្រួសារ និងលក់ចេញដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃខ្លះផង»។
ឆ្លើយតបនិងបញ្ហានេះលោកសុខណារ៉េត អភិបាលរងនៃគណអភិបាលស្រុកក្រឡាញ់បានឲ្យដឹងផងដែរថា រដ្ឋបាលស្រុកតែងតែយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ជីវភាពចំពោះគ្រួសារក្រីក្រនៅតាមសហគមន៍ តាមរយៈគម្រោងកម្មវិធីវិនិយោគនៅក្នុងស្រុកឬឃុំ និងអង្គការដៃគូនានា ជាពិសេសចំពោះវិស័យកសិកម្មផ្ទាល់។លោកបន្តថា បើសិនប្រជាពលរដ្ឋដែលខិតខំព្យាយាម ប្រកបរបរនេះនិងទទួលបានជោគជ័យ។ចំណែកបញ្ហាទីផ្សារវិញ សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ អាជ្ញាធស្រុកគ្រោងនិងរៀបចំជាក្រុមផលិតមួយដើម្បីរកទីផ្សាលក់ចេញ ឬក៏រៀបចំផ្សារណាត់សហគមន៍ដើម្បីលក់នៅក្នុងឃុំ។
ទើបតែឆ្នាំ២០២០នេះឃើញមានការចាប់អារម្មណ៍ដាំ ជាគំនិតផ្តួចផ្តើមទី១គឺធ្វើឲ្យគាត់រក្សាលំនឹងជីភាពសិន ឲ្យគាត់បានដោះការចំណាយហូបចុកប្រជាំថ្ងៃ ហើយទីផ្សារយើងនិងឲ្យជនបង្គោល ប្រមូលទិញយកទៅលក់នៅទីផ្សារ នៅពេលមានការីកចម្រើនទៅមុខទៀតយើងនិងរៀបចំគាត់ជាក្រុមផលិតមួយ ហើយមានតំណាងក្រុមទៅចរចារជាមួយឈ្មួញ ធ្វើអញ្ចឹងឈ្មួញមិនអាចទំលាក់តម្លៃបានទេ ហើយយើងនិងធ្វើឲ្យមានកន្លែងណាត់លក់នៅក្នុងភូមិគាត់ដែរ នៅក្នុងភូមិក៏ដឹងនៅក្នុងឃុំក៏ដឹង ផ្សារក៏ដឹង ធ្វើយ៉ាងណាឲ្យគេចំណាំបានថា ថ្ងៃណាលក់ទំពាំងផ្អែមថ្ងៃណាលក់អ្វីធ្វើដូចជាផ្សារណាត់សហគមន៍»។
សូមជម្រាបថា ទំពាំងផ្អែមដែលប្រជាពលរដ្ឋនៅក្នុងស្រុកក្រឡាញ់ដាំដុះបានយកទៅលក់នៅទីផ្សារមានតម្លៃចាប់ពី៤០០០៛ទៅ៦០០០៛រៀលទៅតាមរដូវកាលនីមួយៗ។ហើយកម្មវិធីនេះបានចាប់ផ្តើមក្រោមគំនិតផ្តួចផ្តើមពីសំណាក់ឯកឧត្តមជា ចន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងមាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ខេត្តសៀមរាប៕SRP