ខេត្តសៀមរាប៖ក្មេងប្រុសមានអាយុទើបតែ០៤ឆ្នាំ ត្រូវបានខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍បានកើឡើងនៅវេលាម៉ោងប្រហែល០៩ព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២០ចំណុចផ្ទះការ៉ាស់សាំងស្ថិតក្នុងក្រុមទី២ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
សមមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ប៉េង សារ:នាត ភេទប្រុសអាយុ៤ឆ្នាំ (ក្នុងបន្ទុក),ឪពុកឈ្មោះ ប៉ាត មករា អាយុ៤០ឆ្នាំ មុខរបរលក់សាំង, ម្ដាយឈ្មោះ លាង សាវិញ អាយុ២៩ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅ ភូមិ-ឃុំកើតហេតុ។
សមត្ថកិច្ចបានបន្តថាក្រោយទទួលសេចក្ដីរាយការណ៍ នគរបាលផ្នែកបច្ចេកទេសស្រុក និងនគរបាលប៉ុស្តិ៍ បានចុះស្រាវជ្រាវ ពិនិត្យដល់កន្លែងកើតហេតុចំណុចឆក់)ជាតុដែកសម្រាប់ដាក់ប្រេងម៉ាស៊ីនលក់,កំពស់២ម៉ែត្រ,និងមានខ្សែភ្លើងត.ជាប់អំពូលម៉ែត្រចំនួន២អំពូល(អំពូលមូល១,អំពូលមែត្រវែង១)។ សមត្ថកិច្ចពិនិត្យឃើញសង្ស័យចំណុចខ្សែភ្លើងត.ភ្ជាប់អំពូលវែងមានកូដរលាត់ស្រោម.ខ្លោចជាប់តុដែក។
ការពិនិត្យសពជនរងគ្រោះឃើញមានផ្នែកអវយ:វមានស្លាកស្នាមរលាកចំណុចកដៃឆ្វេង១កន្លែង,រលាកកន្លាក់ដៃឆ្វេង១កន្លែង, រលាកដើមដៃស្មាខាងស្ដាំ១កន្លែង,ផ្នែកក្បាល: គ្មានស្លាកស្នាម។
តាមការបំភ្លឺរបស់ឈ្មោះប៉ាត មករា ជាឪពុកជនរងគ្រោះបានឲ្យដឹងថានៅល្ងាចថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០រូបគាត់បានចាប់អំពូលដែលដាក់ជាប់និងតុដែក(តុដែកឆក់)ពេលនោះគាត់សង្ស័យមានការចំលងឆក់ពីខ្សែភ្លើង,តែរូបគាត់បានដកតែឌុយខ្សែភ្លើងអំពូលមូលមួយតែប៉ុណ្ណោះ,ឯខ្សែអំពូលភ្លើងមួយទៀតជាប់តុដែកដែរ(អំពូល២) មិនបានដកខ្សែភ្លើងទេ។
ជាក់ស្ដែងនៅព្រឹកកើតហេតុគាត់បានចេញពីផ្ទះ ចំណែកប្រពន្ធនៅផ្ទះមើលកូនប្រុស២នាក់ លុះក្រោយមកស្រាប់តែប្រពន្ធគាត់តេទូរស័ព្ទប្រាប់ថាកូនប្រុសបង(សព)ត្រូវខ្សែភ្លើងឆក់ចំណុចតុដែកដាក់ប្រេងម៉ាស៊ីន។រូបគាត់បានទៅទាន់កូននៅមន្ទីរពេទ្យបង្អែកពួក ខណ:បន្តជូនសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ពេលទៅដល់ពេទ្យខេត្តគ្រូពេទ្យពិនិត្យនិងប្រាប់ថា កូនគាត់ផុតដង្ហើមស្លាប់បាត់ទៅហើយ ក៏បានជូនកូនមកផ្ទះវិញ។
ការសន្និដ្ឋានឪពុកម្ដាយសពថាពិតជាស្លាប់ដោយខ្លួនឯងមូលហេតុ ការធ្វេសប្រហែសលើការត.ភ្ជាប់ប្រព័ន្ធខ្សែភ្លើងក្នុងផ្ទះ។សមត្ថកិច្ចសន្និដ្ឋានថាហេតុការណ៍ខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់ពុំពាក់ព័ន្ធបទឃាតកម្ម។សពរងគ្រោះប្រគល់ជូនឪពុក.ម្ដាយធ្វើបុណ្យតាមប្រពៃណី៕SRP