គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស ៥នាក់និងរបួស៨នាក់ នៅថ្ងៃម្សិលមិញ

0

ភ្នំពេញ៖នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៤ខែកក្ដដា ម្សិលមិញ
បានសម្លាប់មនុស្ស០៥នាក់ និងរបួស០៨នាក់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៨លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់០៥នាក់ របួសធ្ងន់៧នាក់ និងរបួសស្រាល០១នាក់  មូលហេតុបណ្តាលមកពី បើកបរលើសល្បឿនកំណត់  មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ និងបត់មិនប្រយ័ត្ន ដែលនាំឲ្យម៉ូតូ៥គ្រឿងរថយន្តធុនតូច ៩គ្រឿង  យានផ្សេងៗ ២គ្រឿង  ថ្មើរជើង១នាក់។  ដូច្នេះដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម៕SRP