ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរសម្នាក់ត្រូវបានរថយន្តដឹកដីបើកកិនបណ្តាលឲ្យស្លាប់ភ្លាមនៅមុននេះបន្តិច។
ហេតុការណ៍បានកើតឡើងនៅចំណុចភូមិស្ទឹង ស្រុកប្រាសាទបាគង ខេត្តសៀមរាបនាថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០នេះ។
ជនរងគ្រោះឈ្មោះ កាយ ម៉ាប អាយុ៣១ ឆ្នាំរស់នៅ ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្លាប់នៅនឹងកន្លែងកើតហេតុ បើកពីលិចទៅកើត។ ប្រពន្ធឈ្មោះក្រឹម ស្រីខួន អាយុ២៥ឆ្នាំ រស់នៅ ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
បើតាមសេចក្ដីរាយការណ៍ន្តថា ជនរងគ្រោះដែលស្លាប់បើករ៉ឺម៉កដឹកដូង ទៅបុកគូទរថយន្តបាឡែនដែលធ្វើដំណើរស្របទិសគ្នា ហើយខ្ទាតចេញពីរ៉ឺម៉កទៅលើថ្នល់ ហើយក៏មានរថយន្តហីយ៉ានដាយ ដែលបើកបញ្ច្រាសទិសគ្នា បានបុកកិនស្លាប់តែម្ដង។
ក្រោយកើតហេតុរថយន្តបាឡែនរថយន្តដឹកដីបានបើករត់ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់បានទាំងពីរគ្រឿងផងដែរ។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនទាន់មានការបញ្ជាក់បន្ថែមពីសមត្ថកិច្ចស្រុកប្រាសាទបាគងនៅឡើទេ៕SRP