លោកយី សំអូន បដិសេធ ការចោទប្រកាន់ថា លោកប្រើអំពើហិង្សា លើអ្នកគ្រប់គ្រង លក់សំបុត្រ ចូលភ្នំសន្ទុក

លោកយី សំអូន បដិសេធ ការចោទប្រកាន់ថា លោកប្រើអំពើហិង្សា លើអ្នកគ្រប់គ្រង លក់សំបុត្រ ចូលភ្នំសន្ទុក

ខេត្តកំពង់ធំ៖លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើការបដិសេធច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា រូបលោកថាប្រើអំពើហិង្សា លើអ្នកគ្រប់គ្រង លក់សំបុត្រ ចូលភ្នំសន្ទុក។
ពាក់ព័ន្ធការចោទប្រកាន់នេះលោកលោកវរសេនីយ៍ឯក យី សំអូន បានប្រាប់បណ្ដាញ សារព័ត៌មានសៀមរាបប៉ុស្ដិ៍ តាមប្រព័ន្ធតេលេក្រាមថា៖ខ្ញុំឯណាដល់ថ្នាក់ថោកទាបលុយ១០០០រៀលនោះ ស្តាប់តែម្ខាងឬដឹងតាមគេមិនពិតឡើយ។ ប្រជាជននៅខេត្តនិងហើយនិងមកលេងខាងក្រៅគេត្អូញត្អែណាស់រកពេលទៅបុណ្យនៅវត្តនិងទៅហូបបាយនៅជើងភ្នំត្រូវបានអ្នកដេញថ្លៃដាក់កុងត្រូលរាប់មនុស្សយកលុយ
សូមបញ្ជាក់ថានៅថ្ងៃទី០៨ខែកក្ដដា ឆ្នាំ២០២០ មានករណីហិង្សាបានកើតឡើង នាំឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ក៏ដូចអាជីវកលក់ដូរនៅតាមរមណីដ្ឋានជើងភ្នំសន្ទុក ។
បើតាមប្រភពថាមូលហេតុ គឺលោកវរសេនីយ៍ឯកយី សំអូន បើកឡានហួសបារាសលក់សំបុត្រ ហើយជនរងគ្រោះ ឈ្មោះប្រាក់ សុប៊ុន ហៅទី ជាអ្នកគ្រប់គ្រងនៅរមណីដ្ឋានភ្នំសន្ទុក ជិះម៉ូតូតាមយកលុយចំនួន១ពាន់រៀល ក្នុងមួយនាក់ ដោយនៅក្នុងឡានលោកយី សំអូន មានមនុស្សបីនាក់ គឺលោកយី សំអូន ប្រពន្ធ នឹងម្ដាយរបស់លោកយី សំអូន។ នៅពេល ជនរងគ្រោះ បានលើកដៃសំពះគោរពត្រឹមត្រូវ ហើយសុំលុយថ្លៃអនាម័យគ្នាបីនាក់សុំ៣ពាន់រៀល ស្រាប់តែលោកយី សំអូន ប្រាប់ជនរងគ្រោះថា ហែងមិនមើលស្លាកលេខ ខ.ម ទេអី ជនរងគ្រោះក៏បានប្រាប់លោកយី សំអូន វិញថា នៅកន្លែងនេះ លើកលែងតែ ជនពិការនឹងកូនក្មេង ហើយនិងអ្នកមានបេសកកម្ម ក្រសួងឬមន្ទីទេសចរណ៍ មិនអោយយកលុយទេ ក្រៅពីនោះគឺយកទាំងអស់ ដើម្បីយកលុយចំណូលនោះ មកអោយថ្លៃអនាម័យ កម្មករ ដែលសម្អាត នៅរមណីដ្ឋានភ្នំសន្ទុកហ្នឹងឯង។ ក៏មានការប្រកែកមួយពីរៗ ឮដល់ម្ដាយរបស់លោកយី សំអូន ដែលជិះឡានជាមួយគ្នា ក៏បានសួរនាំទៅជនរងគ្រោះថា រឿងអី នៅពេលនោះ លោកយី សំអូន បានស្រែកប្រាប់ម្ដាយរបស់លោកថា មិនបាច់អោយលុយវាទេ បើហ៊ានតែអោយរឿង ។ ជនរងគ្រោះក៏បានសួរទៅម្ដាយលោកយី សំអូន ថាគាត់ធ្វើការអីសម្ដីរបស់គាត់កាចម្លេះ? គ្រាន់តែឮជនរងគ្រោះ សួរទៅម្ដាយ បែបនេះ ស្រាប់តែលោកយី សំអូន បានចុះមកវាយ ជនរងគ្រោះតែម្ដង រហូតមានដកកាំភ្លើងខ្លី តែត្រូវបានប្រពន្ធ របស់លោកយកកាំភ្លើង ទៅទុកក្នុងឡានវិញ។
ជនរងគ្រោះ ក៏បានយកទូរស័ព្ទមកថត តែត្រូវបានលោកយី សំអូន ចុះមកឆក់យកទូរស័ព្ទពីដៃ ហើយបើកឡានរត់ទៅបាត់តែម្ដង។
ជុំវិញករណីខាងលើនេះ លោកលោកវរសេនីយ៍ឯក យី សំអូន បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ សូមស្ដាប់សម្លេងខាងក្រោមនេះ៖