ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបសុំធ្វើការបដិសេធច្រានចោលទៅនឹងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនដែលបានបង្ហោះថាមានករណីប្លន់នៅផ្លូវព្រលានយន្តហោះក្បែរស្នងការនគរបាលខេត្តសៀមរាប។
យោងរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាបបានអះអាងថានៅព្រឹកថ្ងៃទី09ខែ កក្កដា ឆ្នាំ 2020 មានអាខោនហ្វេសប៊ុកឈ្មោះ Son chaya បានសរសេរបង្ហោះថាមានករណី ប្លន់ ទៅលើកូនប្រុសរបស់គាត់ឈ្មោះ ចិត្ត ហៅម៉ៅ ត្រង់ចំណុចផ្លូវព្រលាន យន្តហោះ ក្បែរស្នងការនគរបាលខេត្តសៀមរាបកាលពីវេលាម៉ោង 20 និង 00 នាទីថ្ងៃទី08 ខែ07ឆ្នាំ2020។
របាយការណ៍ដដែលបញ្ជាក់ទៀតថាក្រោយពេលឃើញការបង្ហោះហើយ នៅព្រឹកថ្ងៃទី 10 ខែកក្កដាឆ្នាំ 2020 កម្លាំងសមត្ថកិច្ចបានទៅជួបជាមួយជនរងគ្រោះ រួមទាំងឈ្មោះ ស៊ន់ ចៃ ( Son chaya ) ដែលជាឪពុកនិងអ្នកសរសេរបង្ហោះនៅលើ facebook។ តាមការសាកសួរករណីខាងលើនេះ មិនមែនជាករណីប្លន់នោះទេគឺជា ករណីហិង្សា ពេលនេះ ម្ចាស់ហ្វេសប៊ុកឈ្មោះ Son chaya បានសរសេរបង្ហោះសុំទោសជាសាធារណៈ នៅលើហ្វេសប៊ុក ដើម្បី កុំឲ្យមានការយល់ច្រឡំ ថាជាករណីប្លន់។ សមត្ថកិច្ចក៏បានអោយគាត់ ដាក់ពាក្យបណ្តឹង ប៉ុស្ដិ៍ទឹកវិល ដើម្បីចំណាត់ការបន្តរួចរាល់ហើយដែរ។
បើតាមរបាយការណ៍បញ្ជាក់ថាចំណែអាខោនហ្វេសប៊ុកឈ្មោះ Nit Duch ដែលបានសរសេរបង្ហោះនៅលើ facebook ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ សមត្ថកិច្ចកំពុងធ្វើការស្វែងរកបន្តដោយហ្វេសប៊ុករបស់គាត់ទាក់ទងមិនបាន៕SRP
គ្មានករណីប្លន់ នៅផ្លូវព្រលានយន្តហោះ ក្បែរស្នងការខេត្តសៀមរាប នោះទេ