ខេត្តសៀមរាប៖លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបដិសេធចោលទាំងស្រុង ការចោទប្រកាន់របស់ពលរដ្ឋ ថារូបលោក រួមទាំងមន្ត្រីក្នុងអធិការ ចុះទៅបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន បានចាប់មនុ ស្សជំរិតទារប្រាក់នោះ ពុំមែនជាការពិតនោះឡើយ។
លោកវរសេនីយ៍ទោ លឹម សម្បត្តិ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាន ថា ការចុះបង្ក្រាបល្បែង ស៊ីសងកាលពីកន្លងទៅ គឺដើម្បីរក្សាគោលការណ៍ភូមិឃុំមានសុវត្ថិភាព។ ប៉ុន្តែវាធ្វើអោយរំខាន និងប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមអ្នកញៀនល្បែង។ ចឹងហើយទើបពួកគេផ្តល់ព័ត៌មាន ដល់អ្នកសារព័ត៌មានមិនពិត បំណងមួលបង្កាច់បង្ខូចសមត្ថកិច្វទូទាំងអធិការ។ ការបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានរបស់លោកកាលពីកន្លងទៅ យើងត្រឹមតែនាំខ្លួនពួកគេមកអប់រំនិងធ្វើកិច្ចសន្យាតែប៉ុណ្ណោះ មិនពាក់ពន្ធ័និងការទាមទារប្រាក់ ពីបុគ្គលណាម្នាក់នោះឡើយ។
អធិការនគរបាលបញ្ជាក់ថា ក្រោយព័ត៌មានបានផ្សព្វផ្សាយអំពីករណីនេះ បុគ្គលដែលជាអ្នកញៀនល្បែងឈ្មោះអឿម ហួរ ក៏បានសរសេរជាលិខិតបំភ្លឺ និងសុំទោសជាសាធារណ: អំពីកំហុសឆ្គង ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននេះវិញផងដែរ។
ជាមួយនិងលិខិតបំភ្លឺ ទទួលស្គាល់កំហុសនេះ លោកអធិការក៏បានបង្ហាញអំពីជំហររបស់ខ្លួន ដោយអះអាងថា រាល់សកម្មភាពល្បែងស៊ីសង ការសេពគ្រឿងញៀន សកម្មភាពលួច ឬសកម្មភាពផ្សេងៗផ្ទុយនិងច្បាប់ ដែលកើតមានឡើងក្នុងមូលដ្ឋាន គឺចាំបាច់ត្រូវតែបង្ក្រាប បើទោះបីប៉ះចំខ្សែឬខ្នង ឬធ្វើអោយរូបលោកធ្លាក់បុណ្យសក្តិក៏ដោយ។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១៩មិថុនាឆ្នាំ២០២០ កន្លងទៅ កម្លាំងរបស់អធិការស្រុកប្រាសាទបាគង បានចុះទៅបង្ក្រាបល្បែងស៊ីសង មានដូចជាអាប៉ោង បៀរ ។ល។ ក្នុងនោះក៏បាននាំខ្លួនមេល្បែង និងអ្នក លេងសរុប០៩នាក់ មកធ្វើការអប់រំ ហើយអោយត្រឡប់ទៅផ្ទះវិញ រៀងៗខ្លួន។ចឹងទេការចោទប្រកាន់ដែលផ្តើមចេញពីការប៉ះពាល់ផលប្រយោជន៍នេះ រូបលោក រួមទាំងមន្ត្រីក្នុងអធិការ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ហើយក៏សុំទទួលយកមកវិញ ចំពោះរិះគន់បែបស្ថាបនាផងដែរ៕SRP