កូនឈើជាង៦០០ដើម ត្រូវបានដាំនៅចំណុចព្រៃគោល ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍ បានរាយការណ៍ថាកូនឈើចំនួន៦៣៨ដើម ត្រូវបានដាំនៅចំណុចព្រៃអាចែ «ចន្លោះពីភូមិរំចេក ទៅចំណុចព្រៃគោល ស្ថិតនៅភូមិសប្បូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកមិញនេះ។
ការដាំកូនឈើ ដោយមន្ត្រីអាជ្ញាធរជាតិព្រះវិហារប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកែរ អាជ្ញាធរស្រុក កងប្រដាប់អាវុធ ព្រះសង្ឃ សហគមន៍មូលដ្ឋាន និងសិស្សានុសិស្សផងដែរ៕SRP