អាជ្ញាធរខេត្តសៀមរាបបង្កើតក្រុមការងារតាមដាននិងទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បង្កើតក្រុមការងារតាមដាន និងទប់ស្កាត់ការរុករានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើយោងតាម សេចក្តីសម្រេចដែលចុះហត្ថលេខា នៅថ្ងៃទី០៦កក្កដាម្សិលមិញដោយលោកទៀ សីហា អភិបាលខេត្ត សៀមរាប៕SRP