រថយន្តសាំយ៉ុង បុកផ្ដាច់ជីវិតអ្នក រុញរទេះលក់ទាខ្វៃ នៅមុខផ្សារពួក បណ្ដាលឲ្យស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖អធិការនគរបាលស្រុក
ពួកលោកវរសេនីយឯក ទេព ពុំសែន បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តដឹកទំនិញបុក។
ហេតុការណ៍បានកើតឡើងថ្ងៃសៅរ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០០ និង១០នាទី
ត្រង់ចំណុច មុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦។
លោកវរសេនីយឯក ទេព ពុំសែន បានបន្តថារថយន្តបង្កម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ២AB – ២២៤៨អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត បានបុកអ្នករុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូង ឈ្មោះ ស៊ឹម សុធា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យ
ស្លាប់។
ក្នុងនោះខូចខាតរថយន្តស្រាល
ខូចខាតរទេះរុញលក់ទាខ្វៃ១គ្រឿងធ្ងន់
លោកបន្តថាមូលហេតុរថយន្តបើកបរល្បឿនលឿន ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ ប៉ុន្តែកម្លាំងជំនាញ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យអន្តរាគមន៍តាមនិងឃាត់បានរថយន្តក្នុងក្រុងសៀមរាប។ ចំណែកអ្នកបើកបរគេចខ្លួនបាត់។
វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP