ប្រកាសប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាបថ្មីជាផ្លូវការ

ខេត្តសៀមរាប៖ ប្រធានសាខាគយនិងរដ្ឋាករ ខេត្តសៀមរាប ថ្មី ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាផ្លូវការ។ ក្នុងនោះដែរក៏មានប្រកាសអនុប្រធានសាខាគយនិងរដ្ឋាករ ខេត្តសៀមរាបមួយរូបផងដែរ។ ការប្រកាសនេះក្រោមវត្តមានលោក នួន ច័ន្ទរិទ្ធ អគ្ករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សូមបញ្ជាក់ថាប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប ថ្មីគឺលោក កាំង លាង អតីតប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង។ ចំណែកអនុប្រធានមួយរូបទៀត មកពីច្រកអូររំដួល នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង។
សូមជម្រាបថាពិធីប្រកាសបានធ្វើនាពេលថ្មីៗនេះនៅសាខាគយនិងរដ្ឋាករខេត្តសៀមរាប៕SRP