ខេត្តសៀមរាប៖ ជនជាតិបរទេស ជាគ្រូបង្រៀនម្នាក់ បានដេកស្លាប់ ក្នុងបន្ទប់ជួល នៅក្រុងសៀមរាប រយ:ពេលពីរថ្ងៃទើបដឹង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជួល ដែលមានទីតាំងស្ថិតនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ROBINSON DANIEL LEE ភេទ ប្រុស កើតថ្ងៃទី១៦-១២-១៩៥៦ ជនជាតិ ញូសឺឡែន កាន់លិខិតឆ្លងដែនលេខ EA៨៩៩១០៤ មុខរបរ គ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់រយៈពេលប្រហែល០២ថ្ងៃមកហើយ ដោយសារជំងឺគាំងបេះដូង។
សមត្ថកិច្ចបានបន្តថាសាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

