ក្រុមមន្ត្រីចុះបិទ ស្ថានីយ៍ប្រេង.ឧស្ម័នឥន្ធនៈ ១០ទីតាំង ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍នៅរសៀលថ្ងៃព្រហស្បតិ៍នេះថាស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ចំនួន១០ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានក្រុមមន្ត្រីចុះបិទ និងឲ្យបញ្ឃប់សកម្មភាព បន្ទាប់ពីអនុវត្តផ្ទុយពីសេចក្តីណែនាំ។

អាជ្ញាធរបានថ្លែងបញ្ជាក់ថាទីតាំងស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈទាំង១០កន្លែង

០១.ស្ថានីយឧស្ម័នឥន្ធនៈ របស់លោក ឯល អ៊ីស្មាឯល មានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។

០២.ស្ថានីយប្រេងឥន្ធនៈ របស់លោកស្រី ហេង ធាវី ( ស្លាកយីហោ ហេង ណារី) មានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ០៣.ស្ថានីយប្រេងឥន្ធនៈរបស់លោក គឹម គុណ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

០៤.ស្ថានីយប្រេងឥន្ធនៈរបស់ លោក កៅ សំរស់ មានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

០៥.ស្ថានីយប្រេងឥន្ធនៈL. H. R របស់លោកស្រី ទី វណ្ឌធឿន មានទីតាំងស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

០៦.ស្ថានីយប្រេងឥន្ធនៈរបស់លោក បេង ចំរើន (មានស្លាកយីហោ ដេប៉ូតេលា សុខ ចំរើន ) មានទីតាំងស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។

០៧.ស្ថានីយប្រេងឥន្ធនៈរបស់លោក ឈាន រ៉ាវុធ (ដេប៉ូតេលា ចន្ទ័ ធាន) មានទីតាំងស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមអាជ្ញាធរបានបញ្ជាក់ដាសម្រាប់ស្ថានីយ៍ចំនួនបីទីតាំងទៀតបាន បញ្ឃប់សកម្មភាពដោយខ្លួនឯង ក្នុង០១. លោក ចាន់ កែវ ០,២. លោកស្រី លីន សូរិយា ០៣. លោក លី មុយ។

ជុំវិញហេតុការណ៍នេះប្រជាពលរដ្ឋមានការគាំទ្រយ៉ាងខ្លាំងដោយហេតុថាកន្លងទៅមានកន្លែងលក់ហ្គាសបានបង្កឲ្យមានអគ្គិភ័យបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសផងដែរ។

ទោះយ៉ាងណាក៏សង្កេតឃើញថាមានទីតាំងស្ថាននីយ៍មួយចំនួនបានសាងសង់មុនច្បាប់អនុញាត ដែលអាចបង្កឲ្យមានការហានិភ័យយ៉ាងខ្លាំង ប៉ុន្តែគេអាចសាងសង់បានដោយរលូនទំនងមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីផលប្រយោជន៍៕SRP