ប្រធានការិយាល័យគយ និងរដ្ឋាករជ្រៃធំ ត្រូវបានប្រកាសប្ដូរដាក់អ្នកថ្មី

ខេត្តកណ្ដាល៖ប្រធានការិយាល័យគយនិងរដ្ឋកជ្រៃធំ ត្រូវបានធ្វើការផ្លាស់ប្ដូរដាក់អ្នកថ្មីនារសៀលថ្ងៃទី០១ខែកក្កដាម្សិលមិញ នៅទីស្នាក់ការគយនិងរដ្ឋករជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ក្រោមវត្តមានលោកគីម រិទ្ធី អភិបាលរងខេត្ត។

សូមជម្រាបថា លោក ខណ្ណារ៉ា អេលីត ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និងរដ្ឋករជ្រៃធំ នៃសាខាគយ និងរដ្ឋករខេត្តកណ្ដាល ជំនួសលោក មួង ដារ៉ា ដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ចជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង៕SRP