ក្មេងអាយុ០៨ឆ្នាំ ចង.កលែង បណ្តាលអោយស្លាប់មែនទែន នៅភូមិដូនស្វា ខេត្តសៀមរាប

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់មានអាយុទើបតែ០៨ឆ្នាំ បានចងក លែងបណ្តាលអោយស្លាប់មែនទែន។ហេតុការណ៍បានកើតឡើងទី០១ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ចំណុចភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងនៅល្ងាចនេះថាជនរងគ្រោះឈ្មោះ ឈង់ គិមឡាង រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

អធិការនគរបាលស្រុកពួកបានបន្តថាក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងផ្នែកនគរបាលប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងនគរបាលបច្ចេកទេសខេត្ត និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យមន្ធីរពេទ្យខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្គេត ស្រាវជ្រាវភ្លាមៗ។

ការពិនិត្យលើសាកសពឃើញថាសាកសពបានចង.ក.ដោយខ្សែអង្រឹង ពណ៌ត្រេអ៊ី ប្រវែង៦៥សង់ទីមែត្រ ភ្ជាប់និងមែកដើមស្វាយ មានកម្ពស់១១០សង់ទីម៉ែត្រ នៅបរិវេណមុខផ្ទៈផ្នែកខាងលិច។សាកសពមានកំពស់១២៥សង់ទីម៉ែត្រមានស្នាមជាំនៅចំណុច.ក(ចង) ក្រៅពីនេៈមិនមានស្លាកស្នាម អ្វីពាក់ព័ន្ធនិងបទឃាតកម្ម នោះទេ។ការសន្និដ្ឋានផ្នែកនគរបាលបច្ចេកទេសខេត្តសាកសពអាចស្លាប់ដោយការចងកលែងបណ្តាលស្ទៈផ្លូវដង្ហើម។

លោកអធិការបញ្ជាក់ថា:តាមការបំភ្លឺរបស់ឈ្មោះ ទូច សុគុណ ភេទប្រុស អាយុ៥១ឆ្នាំ ជាជីតារបស់សាកសពប្រាប់ថា៖ ចៅគាត់(ឈង់ គិមឡាង)មានសតិស្មារតីធម្មតា បច្ចុប្បន្នរស់នៅផ្ទះជាមួយគាត់ ដោយឪពុកម្តាយគេទៅធ្វើកម្មករប្រទេសថៃ ។ចៅខាងលើតែងដើរលេងផ្ទះអ្នកខាងឬអង្គុយលេងនៅក្រោមដើមស្វាយ បរិវេណដីមុខផ្ទះគាត់(កន្លែងកើតហេតុ)។

ដោយឡែកនៅថ្ងៃកើតហេតុម៉ោង០៩និង៣០ព្រឹក គាត់ឃើញចៅ(ឈង់ គិមឡាង)មកពីដើរលេងផ្ទះអ្នកជិតខាង ដោយមានកាន់ខ្សែអង្រឹង១ខ្សែ(មិនដឹងថាយកពីណាទេ) សួរគាត់រកជំពាមកៅស៊ូក្នុងផ្ទះតែដោយរកមិនឃើញ គេកាន់ខ្សែអង្រឹងនោៈចេញទៅក្រៅផ្ទះ គាត់និងប្រពន្ធនៅក្នុងផ្ទះមិនបានមើលចៅទេ។ លុះរំលងកន្លះម៉ោងបន្ទាប់ ដោយស្ងាត់បាត់ចៅ គាត់ក៏ចេញមកមើលមុខផ្ទះ ស្រាប់តែឃើញចៅ(ឈង់ គិមឡាង)ចង.ក.នៅមែកដើមស្វាយដែលជាកន្លែងគេធ្លាប់អង្គុយលេង ដោយឃើញចុងជើងទាំង២ទល់ដី ជង្គង់បន្តុញ មាត់ចំហរ គាត់ហៅប្រពន្ធ និងអ្នកជិតខាងជួយលើកគ្រា និងកាត់ខ្សែចង.ក.នោៈផ្តាច់ និងបានធ្វើចលនាបេះដូងតែចៅមិនដឹងខ្លួន ទើបដឹកទៅមន្ទីរពេទ្យបង្អែកស្រុកពួក គ្រូពេទ្យប្រាប់ថា ចៅ(ឈង់ គិមឡាង)ស្លាប់បាត់ហើយ គាត់ក៏ដឹកសាកសពចៅមកផ្ទះវិញនិងរាយការណ៍មកសមត្ថកិច្ច។

គាត់អះអាងថាចៅ(ឈង់ គិមឡាង)ពិតជាចង.ក.លេង  បណ្តាលអោយស្លាប់ខ្លួនឯងពិតមែន! មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។លោកអធិការបញ្ជាក់ថាក្រោយពិនិត្យចប់សព្វគ្រប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP