លោក​​អ៊ុន​ ចាន់ដា​ បានអះអាង​ថា​ ខេត្ត​កំពង់ចាម​ ត្រូវការប្រេីប្រាស់កញ្ចប់ថវិកាជាង២លាន$ ដេីម្បី​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ ក្រីក្រកម្រិត១-កម្រិត២

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា គិត​រហូត​មក​ដល់​ពេល​នេះ​ ខេត្តកំពង់ចាម​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ង៤ម៉ឺន​គ្រួសារ​ ដែល​កំពុងតែ​ជួប​បញ្ហា​ធ្លាក់​ក្នុង​ជីវភាព​​​ក្រីក្រ​កម្រិត​១-កម្រិត​២​។
លោកលោក អ៊ុន​ ចាន់ដា ថា
អាជ្ញាធរខេត្ត បាន​ធ្វេី​គោលការណ៍​ទាំង​នេះ​ ដោយ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​-សង្កាត់​ ក៏ដូចជា​ក្រុម​ការងារ​ចុះ​ធ្វើ​ការដោយ​ផ្ទាល់​ជាមួយ​នឹង​មន្ទីរ​ផែនការ​ និង​មន្ទីរ​សង្គមកិច្ច​ បាន​ធ្វើ​ការ​ស្រង់​ទិន្នន័យទាំងនោះ​យ៉ាង​សុក្រឹត​បំផុត​ ដោយ​មាន​ការ​ជួប​សម្ភាសន៍​ជាមួយ​នឹង​អ្នក​ពាក់ព័ន្ធ​ និង​​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ដែល​ដឹង​រឿង​ពិតប្រាកដ​ ហេីយ​អាជ្ញាធរ​បាន​ផ្ដល់ជូននូវ​ប័ណ្ណ​ក្រីក្រ​កម្រិត​១-កម្រិត​២​ រហូត​មក​ដល់​ពេល​នេះ​ គឺ​បាន​ជាង​២ម៉ឺន​៥ពាន់​គ្រួសារហេីយ​ ដែល​គិត​ជា​ថវិកា​សរុប​អស់​ជាង​៤ពាន់​លាន​រៀល​ ស្មើ​នឹង​​ប្រមាណ​ជា​១លាន​ដុល្លារ​អាមេរិក​​ បេី​គិត​ជា​ទូទៅ​​សម្រាប់​ខេត្ត​កំពង់ចាម​ គឺត្រូវ​ការ​ប្រេីប្រាស់​កញ្ចប់​ថវិកា​ប្រមាណ​ជា​​២លានដុល្លា​ ដេីម្បី​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​កម្រិត​១-កម្រិត​២ ក្នុងខែមិថុនាកន្លងមកនេះ។
លោកថាទាំង​នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​មួយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដែល​តែងតែ​គិតគូរ​ពី​បញ្ហា​សុខទុក្ខ​នៅ​គ្រប់​កាលៈទេសៈ​ ដោយ​មិនបាន​បោះបង់​ចោល​បងប្អូនប្រជាពលរដ្ឋ​ឡេីយ​។
ការ​ការថ្លែងយ៉ាងដូច្នេះនាពេលបានអញ្ជេីញចែកប័ណ្ណក្រីក្រកម្រិត១-កម្រិត២ ជូន​ប្រជាពលរដ្ឋ​ ៤៩៦គ្រួសារ​ ដែល​រស់នៅក្នុងមូលដ្ឋានសង្កាត់សំបួរមាស​ ក្រុងកំពង់ចាម​ នៅព្រឹកថ្ងៃទី១ ខែកក្កដា​ ឆ្នាំ​២០២០​នេះ។
ការឧបត្ថម្ភថវិកាដេីម្បីចូលរួមសម្រួលដល់ជីវភាពប្រជាពលរដ្ឋ​ក្នុង​កំឡុងពេល​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដោយផ្តល់សាច់ប្រាក់ជូនតាមវីង​ ស្របតាមគោលនយោបាយរបស់សម្តេចតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីុំ

សូមជម្រាបថា អ្នកដែលអាចទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ គឺជាអ្នកដែលមានប័ណ្ណក្រីក្រកម្រិត១ ឬកម្រិត២ ហើយ ដើម្បីទទួលបានប័ណ្ណនោះ អ្នកដែលគិតថាខ្លួនឯងក្រីក្រ ត្រូវទៅស្នើសុំប័ណ្ណនេះ នៅឯសាលាឃុំ ឬ សង្កាត់ បន្ទាប់មក បើពិនិត្យឃើញថា ស្ថានភាពអ្នកស្នើសុំនោះ ឆ្លើយតបទៅនឹងលក្ខន្តិកៈ ទើបគាត់ទទួលបានប័ណ្ណនោះ។ ប៉ុន្តែករណីខ្លះដូចជា នៅពេលក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា ស្ថានភាពជីវភាពរបស់គាត់មិនស្ថិតនៅក្នុងលក្ខន្តិកៈទេនោះ គាត់នឹងមិនទទួលបានប័ណ្ណឡើយ ហើយរហូតមកដល់ពេលនេះ នៅតែទទួលការស្នើសុំរបស់ប្រជាពលរដ្ឋក្នុងការស្នើសុំប័ណ្ណក្រីក្រ៕SRP