ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានដឹងថាជនជាតិអង់គ្លេសម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧.០០នាទី
ថ្ងៃអាទិត្យ៨កើតទី២៨ខែមិថុនាឆ្នាំ២០២០ស្ថិតនៅក្រុមទី០១ភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាប។
នគរបាលបន្តថាជនរងគ្រោះ ឈ្មោះ GROCUTTADRIANNEILភេទប្រុសកើតឆ្នាំ១៩៧៤ កាន់លិខិតឆ្លងដែនលេខ525545071 ជាភ្ញៀវទេសចរណ៍បានមកស្នាក់នៅផ្ទះជួលខាងលើ។
នគរបាលបញ្ជាក់ថាក្នុងការពិនិត្យសាកសពបានបង្វិលមើលឃើញមានស្នាមជាំហើមនៅលើប្របកភ្នែកទាំងសាងខាង មានស្នាមជាំនៅលើខ្នង នៅលើប្រអប់ដៃខាងស្តាំមានស្នាមជាំ នៅលើចិញ្ចើមមានស្នាមជាំ នៅចំពីលើក្បាលមានស្នាមរយះស្បែកក្បាលនឹងផុងលលាក៏ក្បាល។
បើតាមនគរបាលបានបញ្ជាក់បន្ថែមថា
តាមការសាកសួរបំភ្លឺពីម្ចាស់ផ្ទះឈ្មោះឈុន វុទ្ធីភេទប្រុសបានអោយដឹងថា នៅវេលាម៉ោង២០និង៤៥នាទីយប់ថ្ងៃទី
២៧ខែមិថុនាឆ្នាំ២០២០ជនរងគ្រោះបានជិះរ៉ឺម៉កមកដល់ផ្ទះ ហើយម្ចាស់រ៉ឺម៉កបានប្រាប់ខ្ញុំថាភ្ញៀវធ្លាក់ពីលើ ជណ្តើរផ្ទះ ខ្ញុំក៏បានដើរទៅមើលភ្ញៀវដល់បន្ទប់ឃើញគាត់ដេកនៅលើគ្រែ ពេលនោះខ្ញុំក៏ចូលមកដេកវិញ។ លុះម៉ោង០៥ល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០ខ្ញុំបានចូលមើលម្តងទៀតឃើញភ្ញៀវដេកលើការ៉ូរហូតដល់ម៉ោង០៥និង២៥នាទីថ្ងៃដដែលខ្ញុំបានហៅឡានពេទ្យឯកជនមកដឹក។ប៉ុន្តែនៅឡានពេទ្យមិនហ៊ាននោះដឹកទេពីព្រោះជនរងគ្រោះមានរបួសធ្ងន់ធ្ងរនៅលើក្បាល ហើយបានហៅរ៉ឺម៉កមកដឹក តែនៅពេលដែលរ៉ឺម៉កមិនទាន់មកដល់ផងជនរងគ្រោះបានស្លាប់បានទៅហើយ។
តាមការសន្និដ្ឋាន លោកគ្រូពេទ្យបានអោយដឹងថាជនរងគ្រោះស្លាប់ដោយសា(មានរបួសក្បាលធ្ងន់ធ្ងរ) ។សាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លា ដោយមានកាឯកភាពពីស្ថានកុងស៊ុលរងចាំក្រុមគ្រួសារមកទទួលយក៕SRP

