ខេត្តសៀមរាប៖ ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ ចំនួន៣៥ គ្រួសារ នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាប តាមរយៈលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ អំណោយដែលបានផ្ដល់ជូនចំនួន៣៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ ឃីត០១កញ្ចប់ អង្ករ៣០គីឡូក្រាម មី០១កេស ត្រីខ០១យួរ អាវយឺត០២ និងថវិកា០៤ម៉ឺនរៀល៕SRP

