អភិបាលខេត្តសៀមរាប ជំរុញអោយពលរដ្ឋ បង្កើនការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីបង្កើនប្រាក់ចំណូល

0

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី២៥ខែ ម្សិលមិញ បានអញ្ជើញចុះទៅស្រុកបន្ទាយស្រី ពិនិត្យសកម្មភាពប្រជាសហគមធ្វើនំបញ្ចុកប្រកបដោយភាពអនាម័យ សុខភាព នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ព្រមទាំងបានពិសារនំបញ្ចុកដែលជាស្នាដៃរបស់កូនខ្មែរអង្គរផងដែរ។

លោកទៀ សីហា ក៏បានចុះត្រួតពិនិត្យមើលការងារកសិកម្ម និងការចិញ្ចឹមមាន់ដែលអាជ្ញាធរ ស្រុកបានធ្វើស្រែបង្ហាញ នៅក្នុងភូមិសាស្ត្រឃុំព្រះដាក់នេះផងដែរ។

លោក ទៀ សីហា បានកោតសរសើររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាប់យកនូវមុខរបបធ្វើនំបញ្ចុកជាអាជីពប្រចាំគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចំការក្នុងការលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារ ក្នុងពេលដែល ខេត្តសៀមរាប ទទួលរងផលប៉ះពាល់នៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ដោយវិបត្តិជំងឺកូវីដ១៩។
លោកបានធ្វើការ ណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីបងប្អូនមិនបានទទួលនូវចំណូលពីវិស័យទេសចរណ៍ ក្នុងពេលជួបនូវវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន តែបងប្អូនមានដីស្រែធ្វើការបង្កបង្កើនផល ដើមី្បក្នុងផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារផងដែរ។ ម៉្យាងទៀតលើការងារបង្កបង្កើនផល សូមឲ្យបងប្អូនគោរពទៅតាមបច្ចេកទេស របស់មន្ត្រីជំនាញបច្ចេកទេសកសិកម្មដែលបានណែនាំ ដើមី្បធានានូវគុណភាពដីស្រែកុំឲ្យរីករឹល ដីស្រែសោះជីវជាតិ ដែលនាំឲ្យ ទន្និផលស្រូវមានការធ្លាក់ចុះ ព្រមទាំងធ្វើឲ្យដំណាំស្រូវមិនលូតលាស់បានល្អ ដោយការប្រើប្រាស់ជីគីមីលើសកំណត់ និង ខុសបច្ចេកទេសរបស់កសិកម្ម។

ដើមី្បឲ្យបងប្អូនប្រជាកសិករមានភាពជឿជាក់ ក្នុងការបង្កើននូវមុខរបបរបស់ខ្លួនលើការចិញ្ចឹមមាន់នេះអភិបាលខេត្ត ក៏បានធ្វើការណែនាំមួយចំនួនចំពោះ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ឲ្យត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរកនូវទីផ្សារជូនដល់បងប្អូនប្រជាកសិករ នូវគ្រប់មុខ កសិផលដែលបងប្អូនផលិតបាន៕SRP