លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិតប្រគល់ផ្ទះមួយខ្នងអំណោយ សម្តេច ហ៊ុន សែន ជូនអតីតយុទ្ធជននៅភូមិទឹកថ្លា

0

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា នេះ បានអញ្ជើញប្រគល់ផ្ទះមួយខ្នងរួមថវិកា និងគ្រឿងបរិភោគមួយចំនួនជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់អតីតយុទ្ធជនកម្ពុជាលោក ហេង ម៉ៅ នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប ៕SRP