ខេត្តត្បូងឃ្មុំ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបានយកខ្សែភ្លើងតចរន្តអគ្គិសនី រាយនៅក្រោមផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិតែអកុសលបែជាឆក់ស្លាប់ខ្លួនឯងវិញ។ហេតុការណ៍នេះកើតមានឡើងកាលពីវេលាម៉ោងប្រមាណ ជា០៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ តន់ ជាអាយុ៧៣ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថាបន្ទាប់ពីទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ ដោយ មានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះទៅដល់កន្លែងកើតហេតុដើម្បី ធ្វើការពិនិត្យសាក់សព និងស្រាវជ្រាវកន្លែងកើតហេតុ។សមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ ដោយមូលហេតុយកខ្សែភ្លើងតចរន្តអគ្គិសនី រាយនៅក្រោមផ្ទះដោយខ្លួនឯង ដើម្បីការពារទ្រព្យសម្បត្តិក្នុងផ្ទះ ហើយគាត់ភ្លេចខ្លួនងើបពីដេក ចុះដើរមកក្រោមផ្ទះក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ក្រោយធ្វើការពិនិត្យ រួចសពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

