ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានថ្លែងថាក្មេងអាយុ០៨ឆ្នាំម្នាក់ ទៅឃ្វាលគោ ដើររអិលធ្លាក់ចូលទឹក បណ្ដាលឲ្យលង់ស្លាប់។ហេតុការណ៍បានកើតឡើងនៅថ្ងៃច័ន្ទទី២២ខែមិថុនានេះវេលាម៉ោង១០និង០០នាទីចំណុចប្រឡាយទឹកជម្រៅជាងមួយម៉ែត្រអមផ្លូវខាងកើតភូមិគោកភ្នៅ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ចម្ងាយពីភូមិប្រហែល៥០០ម៉ែត្រ។
អាជ្ញាធរបានបញ្ជាក់ថាជនរងគ្រោះឈ្មោះ សាត សុនកុសលភេទប្រុសមុខរបរសិស្ស រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។បើតាមអាជ្ញាធរបានបញ្ជាក់ថាមូលហេតុជនរងគ្រោះទៅឃ្វាលគោជាមួយ អ៊ុំ ហើយដើររអិលធ្លាក់ចូលទឹកបណ្ដាលឲ្យលង់ស្លាប់តែម្ដង។ក្រោយហេតុកម្លាំងជំនាញធ្វើការស្រាវជ្រាវពិនិត្យសាកសពពុំមានពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម នោះទេ ហើយបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

