អាជ្ញាធរជាតិអប្សរា នៅតែបន្តរុះរើ តូបលក់ដូរ ឬផ្ទះដែលថាសាងសង់ដោយខុសច្បាប់

0

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរានៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការរុះរើតូបលក់ដូរឬផ្ទះប្រជាពលរដ្ឋនានាក្នុងខេត្តសៀមរាប ដែលផ្ទះនិងតូបទាំងនោះត្រូវបានអាជ្ញាធរជាតិអប្សរាតែងតែអះអាងថាបានធ្វើការសាងសង់ដោយខុសច្បាប់។  ជាក់ស្ដែងនៅព្រឹកច័ន្ទថ្ងៃទី២២ខែមិថុនានេះ សំណង់តូបលក់ នៅមុខអង្គវវត្តត្រូវបានរុះរើ ដោយមន្ត្រីអះអាងថា ជាតូបដូរទី១១ហើយ ដែលស្ម័គ្រចិត្តរុះរើចេញពីបរិវេណមុខប្រាសាទអង្គរវត្ត។

មន្ត្រីអាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណមុខប្រាសាទអង្គរវត្ត និងត្រពាំងសេសដែលសរុបជាង១០០តូប ឱ្យបាននៅត្រឹមចុងខែ សីហាខាងមុខនេះ។ ការលក់ដូរនានា នឹងបញ្ចូលទៅក្នុងទីលានបដិសណ្ឋារកិច្ចដែលកំពុងមមាញឹកក្នុងការសាងសង់ និងគ្រោងដំណើរការការលក់ដូរនៅក្នុងខែកញ្ញាឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថាបើទោះបីជាមានការរឹតបន្តឹងពីសំណាក់អាជ្ញាធរជាតិអប្សរាមិនឲ្យមានការសាងសង់លំនៅដ្ឋានផ្សេងៗក្នុងដែនគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាយ៉ាងណាក៏ដោយក៏គេសង្កេតឃើញតំបន់ហាមឃាត់មួយចំនួនមានការសាងសង់សំណង់បានមិនទាន់ដឹងថាមានលិខិតអនុញាត្តពីអាជ្ញាធរជាតិអប្សរាឬយ៉ាងណានោះទេ។ដោយកន្លងទៅអាជ្ញាធរជាតិអប្សរាតែងតែងចុះរុះរើនិងវាយកម្ទេចផ្ទះពលរដ្ឋយ៉ាងច្រើនផងដែរ ធ្វើឲ្យពលរដ្ឋមិនតិចនាក់ទេបានខាតបង់ថវិកាលើការសាងសង់ក្រោយអាជ្ញាធរជាតិអប្សរាបញ្ចេញកណ្ដាប់ដៃវាយចោលនោះ៕SRP