ឃាត់ខ្លួនស្ត្រី០៣នាក់ ករណីលេងល្បែងស៊ីសង

0

ខេត្តកំពង់ធំ៖មនុស្សបីនាក់ត្រូវបានប៉ូលិសស្រុកតាំងគោកឃាត់ខ្លួនពាក់ព័ន្ធលេងល្បែងស៊ីសង។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២០ខែ មិថុនាម្សិលមិញនៅចំណុចក្រោយផ្ទះ
ក្នុងភូមិទួលទំពូង ឃុំជ្រលង ស្រុកតាំងគោក។
មន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី២១ខែមិថុនានេះថាក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក បានចុះបង្ក្រាបល្បែងសុីសង ខុសច្បាប់(បៀរ)ខាងលើ។
មន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងបន្តថាជនសង្ស័យអ្នកលេង០៣នាក់៖
០១.ឈ្មោះ ងួន គឹមសៀន ភេទស្រីអាយុ ៥៥ ឆ្នាំ ភូមិទួលទំពូង ឃុំជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ  ជាអ្នកលេង ។
០២. ឈ្មោះ ហែម អិត ភេទ ស្រីអាយុ ៥៥ ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំនសំពងជ័យ ស្រុកជើងព្រៃ
ខេត្តកំពង់ចាម ជាអ្នកលេង។
០៣.ឈ្មោះ អួន ម៉ាប់ ភេទស្រីអាយុ ៥០ ឆ្នាំ នៅភូមិ ច្រនាង ឃុំជ្រលង ស្រុក តាំងគោក ខេត្តកំពង់ធំ ជាអ្នកលេង។
បើតាមមន្ត្រីនគរបាលខេត្តកំពង់ធំបានថ្លែងថាសមត្ថកិច្ចដកហូតបានវត្ថុតាងមាន៖ ម៉ូតូហុងដា១២៥ ចំនួន០២គ្រឿង,ទូរស័ព្ទដៃចំនួន ០២ គ្រឿង,បៀរនីឡុងចំនួន០២ហ៊ូ ស្មើនឹង១០៤ សន្លឹក,ស្បែកជើងចំនួន ០៩ គូ, កម្រាលក្រណាត់
ចំនួន ០១, លុយរៀលចំនួន ៧២២.០០០រៀល
និងលុយដុល្លាចំនួន០៤ដុល្លា។ករណីខាងលើនេះ សមត្ថកិច្ច បាននាំមនុស្ស រួមទាំងវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីបំពេញឯកសារតាមនីតិវិធី៕SRP