មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ចាម​ ប្រកាស​តែងតាំង​ ប្រធាន អនុប្រធាន ការិយាល័យ០៣រូប

0

ខេត្តកំពង់ចាម៖លោក​​ កៅ​ សុខអាន​ អភិបាល​រង​ខេត្ត​ តំណាង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី​រាជការ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម​ ចំនួន​០៣រូប​ គឺប្រធាន​ការិយាល័យ​១រូប​ និង​អនុ​ប្រធាន​ការិយាល័យ​ចំនួន​០២រូប​​។
ពិធីនេះត្រូវបានធ្វេីឡេីងនាព្រឹកថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ដោយ​មាន​ការ​ចូលរួម​ពីលោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត​ លោកនាយករងទីចាត់ការ​ធនធាន​មនុស្ស​ លោក​ លោកស្រី​អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ផង​ដែរ​​៕SRP