ខេត្តសៀមរាប៖លោកសូរ ប្លាតុងអភិបាលស្រុក បានអះអាងថាការិយាល័យច្រកចេញចូលតែមួយនិង ការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង ពេលនេះ ទីកន្លែងនេះ ជាកន្លែងនិងពេលវេលា ដែលយើងត្រូវរួមគ្នា បន្តបំរើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ អោយកាន់តែមានភាពល្អប្រសើរឡើង ជាងមុន ស្របតាមតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ ដោយតម្លាភាព រហ័ស និងគ្មានអំពើពុករលួយ។
លោកអះអាងយ៉ាងដូច្នោះក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យច្រកចេញចូលតែមួយនិង ការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកប្រាសាទបាគង នៅថ្ងៃអង្គារទី១៦ ខែមិថុនាម្សិលមិញ ក្រោមវត្តមានអាជ្ញាធរខេត្តសៀមរាប លោកទៀ សីហា ៕SRP

