អាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ស្ពឺ រក្សាទុក សង្វៀនជល់មាន់និងអាប៉ោង នៅស្រុកបរសេដ្ឋ យ៉ាងពេញបន្ទុក

0

ខេត្តកំពង់ស្ពឺ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខុសច្បាប់មួយកន្លែងបានដំណើរការបើកលេងយ៉ាងពេញបន្ទុកស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំជាំសង្កែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែអាជ្ញាធរសមត្ថកិច្ច ចាប់តាំងពីថ្នាក់ភូមិរហូតដល់ខេត្តមិនបង្រ្កាប ដោយរក្សាទុកឲ្យបនល្បែងស៊ីសងខុសច្បាប់នេះបើកលេងបានដោយសេរី។

ប្រជាពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យថាការដែលបនល្បែងខាងលើអាចបើកលេងបានដោយរលូនបែបនេះទំនងអាជ្ញាធរសមត្ថកិច្ច ជាអ្នកបើកដៃជាថ្នូរទៅនឹងផលប្រយោជន៍តាមរបៀបពុករលួយ។

ករណីនេះប្រជាពលរដ្ឋ កំពុងរងចាំមើលចំណាត់ការរប​ស់ អភិបាលខេត្ត ស្នងការនគរបាលខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អាចបង្ក្រាបទីតាំងសង្វៀន(ប្រជល់មាន់និងអាប៉ោង)នេះបានដែរដើម្បីឲ្យភូមិឃុំមានសុវត្ថភាពល្អប្រសើរ៕SRP