គម្រោងអភិវឌ្ឍផ្លូវចំនួន០៣ ក្នុងស្រុកត្បូងឃ្មុំុំ​ បានដាក់ឲ្យដេញថ្លៃ សម្រេចបានពីរ

0

ខេត្តត្បូងឃ្មុំ៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ​ចំនួន០៣គម្រោង​ ដោយបាន​ជោគជ័យ​២គម្រោង​ និង​លេីក​ពេល​១គម្រោង​ ព្រោះ​មិន​គ្រប់​លក្ខខណ្ឌ​ផ្ទៃក្នុង​អ្នក​ទទួល​ការ​​ ដែល​ការ​ដេញ​ថ្លៃ​នេះ​ត្រូវ​​បាន​ធ្វេី​ឡើង​​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ នៅ​សាលា​ស្រុក​ត្បូងឃ្មុំ​​​​​​ ក្រោម​វត្តមាន​ លោក​ មិត្ត​ ផល្លី​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តត្បូងឃ្មុំ​ ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​០៣ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​ពាមជីលាំង​ សាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង២.៩ គីឡូម៉ែត្រ​។
២-ឃុំ​ជីរោទ៍ ទី១​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៤១ គីឡូម៉ែត្រ​។
ដោយឡែក​គម្រោង​របស់​ឃុំ​បឹងព្រួល​ ត្រូវ​បាន​លេីក​ពេលទៅ​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ក្រោយ​ ព្រោះ​មិន​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ដេញ​ថ្លៃ​​នោះ​​។
ស្ថិត​ក្នុង​ពិធី​នោះ​ដែរ​ ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ទាំង​ពីរឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​០២គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ សូម​ឲ្យ​​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​​​ផងដែរ​៕SRP