សកម្មភាព ដឹកឈើប្រណិត ឆ្លងកាត់ ខេត្តសៀមរាប.កំពង់ធំ នៅតែបន្តកើតមាន

0

មានការលើកឡើងថាសកម្មភាពដឹកឈើប្រណិតរបស់ក្រុុមឈ្មួញឆ្លងកាត់ខេត្តសៀមរាបនិងខេត្តកំពង់ធំ ដើម្បីយកទៅលក់នៅរាជធាភ្នំពេញ នៅតែបន្តកើតមានបើទោះបីជាសមត្ថកិច្ចជំនាញបានខិតខំប្រឹងប្រែងទប់ស្កាត់រឹកបន្តឹងយ៉ាងណាក៏ដោយ។
យោងតាមប្រភពបានឲ្យដឹងថាការដឹកឈើប្រណិតដោយរថយន្តសេរីទំនើបៗ ពួកឈ្មួញបានដឹកចេញពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឆ្លងកាត់ខេត្តសៀមរាបនិងដឹកចេញពីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំនិងបន្តទៅភ្នំពេញ។
សូមបញ្ជាក់ថាសកម្មភាពដឹកឈើប្រណិតបែបនេះកន្លងទៅសមត្ថកិច្ចខេត្តសៀមរាបនិងខេត្តកំពង់ធំបានបង្ក្រាបជាបន្តបន្ទាប់ផងដែរ៕SRP