អាជ្ញាធរជាតិអប្សរា នៅតែបន្ត សកម្មភាព វាយកម្ទេច សំណង់ខុសច្បាប់

0

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរានៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការវាយកម្ទេចសំណង់ខុសច្បាប់នានា។ ជាក់ស្ដែងសំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវបានគ្រឿងចក្រវាយបំផ្លាញទាំងស្រុងនៅព្រឹកមិញនេះ។ បើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា​ថាការរុះរើឬវាយសំណង់ខុសច្បាប់នេះ សហការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយនេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្តនិងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍៕SRP