លោកអ៊ុន ចាន់ដា នាំយកនាំយកអំណោយ កាកបាទក្រហមកម្ពុជា ចែក​ជូន​ ពលរដ្ឋ​៦៣គ្រួសារ នៅ​ស្រុក​កងមាស​​ ​ 

0

ខេត្តកំពង់ចា៖លោក​អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ នៅព្រឹកមិញបាន​នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែក​ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦៣គ្រួសារ​ នៅ​ស្រុក​កងមាស​ ។​ អំណោយដែលចែកជូនមាន៖អង្ករ២៥ គ.ក្រ,ទឹកត្រី​ ទឹកស៊ីអ៊ីវ ត្រីខ អាវម៉ាស់ និងថវិកា ២០,០០០រៀល។ នៅព្រឹកនេះដែរលោក អ៊ុន ចាន់ដា និងសហការី បានបន្តអញ្ជើញប្រគល់ផ្ទះ ០១ខ្នង រួមជាមួយគ្រឿង ឧបភោគបរិភោគ សម្ភារផ្ទះបាយ និងថវិកាមួយចំនួន ជូនដល់អ្នកស្រី វិត ស្រ៊ាង ជាស្ត្រីមេម៉ាយទ័លលំបាក រស់នៅភូមិ ឃុំ ពាមជីកង ស្រុកកងមាស សម្រាប់ស្នាក់អាស្រ័យផងដែរ​៕SRP