គ្រឿងចក្រ វាយរបង ធនាគារអេស៉ីលីដា ខាងកើតផ្សារលើធំថ្មី ដើម្បីពង្រីកផ្លូវ

0

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានឲ្យដឹងថានៅថ្ងៃទី១១ខែមិថុនាម្សិលមិញ ពួកគាត់បានឃើញគ្រឿងចក្រវាយរបងធនាគារអេស៉ីលីដា ខាងកើតផ្សារលើធំថ្មី។
អាជ្ញាធរខេត្តបានឲ្យដឹងថារដ្ឋបាលខេត្ត​សៀមរាប​ បានចាប់ដំណើរសាងសង់ផ្លូវបេតុងខាងកើតធនាគារអេស៉ីលីដា ដោយមានការស្ម័គ្រចិត្ត​រុះរេីរបងដែលប៉ះពាល់ដីចំណីផ្លូវ។
អាជ្ញាធរបន្តថាជាក់ស្តែងនៅថ្ងៃ​ទី១១​ ខែមិថុនា​ ឆ្នាំ​២០២០ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន​ និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវ​បេតុង​ទទឹង​ ៦​ម៉ែត្រ​ កម្រាស់​២០សង់ទីម៉ែត្រ​​ ប​ណ្ដោយ​ប្រវែង​៨៣០ម៉ែត្រ​​ កប់លូរំដោះទឹក​កណ្តាល​ទ្រូងផ្លូវ​ មុខកាត់​០.៨ម៉ែត្រ​ នៅភូមិធ្លកអណ្ដូង​(ជាប់របង​ ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី​ សាខាផ្សារលេី)​ សង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​​ និងមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាល ខេត្ត។
អាជ្ញាធរបានបញ្ជាក់ថាការរុះរេីរបងប៉ះពាល់ដីចំណីផ្លូវ គឺជាសកម្មភាពគំរូរបស់បងប្អូនប្រជាពលរដ្ឋ​ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ ថ្នាក់ដឹកនាំខេត្ត​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនេះដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត​ អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។អាស្រ័យ​ដោយគម្រោងកំពុងដំណេីរការសាងសង់​ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រេីប្រាស់​ និងធ្វេីចរាចរណ៍តាមបណ្ដោយផ្លូវនេះ​ សូមបង្វែរមកធ្វេីចរាចរណ៍តាមផ្លូវភោជនីយដ្ឋានស្យ៉ាមស៊ីហ៊្វូត​ ឬតាមផ្លូវ​ ៦០ម៉ែត្រ​វិញ៕SRP