Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ព័ត៌មាន សង្គម ថ្មីៗ

ទីប្រឹក្សា ឆាវឆាវ ២៤ ធ្នូ ២០២៥

កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ…

២៣ថ្ងៃក្រោយមក, ២៣ថ្ងៃក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដី ដោយមិនចេះចាញ់។

ក៏ប៉ុន្តែ សង្គ្រាមនេះ បន្តសម្លាប់…
យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជា បន្តពលី ៖ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម, ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។

ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និង ដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។

ការពិត បាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូច។

ថៃត្រូវបញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជាជាបន្ទាន់
—————————-
Twenty-three days later, twenty-three days after the launch of the assault on Cambodian territory along a border stretching more than 800 kilometers, the Thai army has become bogged down in a war of attrition.

It is a true “trench war,” reminiscent of the battles of Verdun during the First World War: troops leave their trenches, launch assaults, seize a position, only to be quickly pushed back; units break apart and retreat in haste to their trenches. In other words, the Thai aggressor is unable to hold its gains, while Cambodia defends its territory without ever yielding.

Yet the war continues to claim lives.
Soldiers on both sides, children of the Thai nation and sons of the Cambodian people, continue to make the ultimate sacrifice. On one side, soldiers are sent to die in order to seize a few symbolic scraps of land; on the other, they fight to defend ancestral soil, territorial integrity, sovereignty, justice, honor, and dignity.

So, to mask defeat on land, the Thai army makes noise with their F-16s and bombs Cambodia from the sky. Just like the artillery at Verdun once did, not to win the war, but to manufacture fear among Khmer civilians, and to make Thai people believe that victory is theirs.

Reality, day after day, continues to stain the image of the Kingdom of Thailand, the honor of its military leadership, and the official narrative promoted by its government. Why? Because young soldiers, in the prime of their lives, are dying in the forests of Cambodia, in a senseless war fought in the name of a fabricated patriotism, cynically exploited to serve the political ambitions of a small clique of ultranationalists.

Thailand must immediately put an end to its war of aggression against Cambodia.

Jean-François Tan

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៣ ធ្នូ ២០២៥

រថយន្តធំបើកចុះពីភ្នំគូលែនក្រឡាប់បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍មួយនៅថ្ងៃមិញនេះ។

ហេតុការណ៍បានកើតឡើង ចំណុចទឹករុន ស្ថិតនៅភូមិ តាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលេី ខេត្តសៀមរាប នៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ បង្ករឡើងដោយខ្លួនឯង។

គ្រោះថ្នាក់ចរាចរណ៍នេះរថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ផ្លាកលេខ បាត់ដំបង 3A-4650 បើកបរដោយឈ្មោះ អួន អឿម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិតាហែ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរមានទិសដៅពីលិចទៅកើត បានបុកជាមួយរនាំងការពារផ្លូវបណ្ដាលឲ្យក្រឡាប់រថយន្ត។

សមត្ថកិច្ចបានបញ្ជាក់ថាក្នុងហេតុការណ៍នេះ មានអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកតុងឈ្មោះ អួន អឿម រងរបួសធ្ងន់ឯ រថយន្តខូចខាតធ្ងន់។

បើកតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុបណ្តាលមកពីអ្នកបេីកបរ រថយន្តដឹកធ្ងន់និងផ្លូវមានស្ថានភាពចុះចំណោទខ្លាំង។

ក្រោយពេលកើតហេតុរួចកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញបានចុះបានវាស់វែងនិងបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យស្រុកសូទ្រនិគម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ ធ្នូ ២០២៥

អភិបាលខេត្តកំពង់ចាម លើកជាយោបល់ដល់អង្គការដៃគូអភិវឌ្ឍន៍ លើវិស័យពិការភាព រាយការណ៍ពីស្ថានភាពនៃសង្គ្រាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលនាំឲ្យពលរដ្ឋស្លូតត្រង់ធ្លាក់ខ្លួនពិការជាបន្តបន្ទាប់

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកយោបល់ដល់អង្គការដៃគូអភិវឌ្ឍ លើវិស័យពិការភាពនេះ គឺអោយរាយការណ៍អំពីស្ថានភាពពិតប្រាកដអំពីការឈ្លានពានរបស់ថៃ ដែលមានការអូសបន្លាយពេលវេលាដែលអាចបង្កអោយជនស្លូតត្រង់ធ្លាក់ខ្លួនមានពិការភាព ជាបន្តបន្ទាប់ ដូច្នេះ សូមស្នើសុំ និងធ្វើការអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ទៅមជ្ឈដ្ឋានអន្តរជាតិ ដើម្បីចូលរួមអន្តរាគមន៍បញ្ឈប់អំពើរឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា ហើយដើម្បីជាការចូលរួមបញ្ឈប់នូវការបង្កើតឲ្យមានប្រជាពលរដ្ឋធ្លាក់ខ្លួនជាជនពិការតទៀត ពីការឈ្លានពានរបស់ថៃ។

ថ្លែងបែបនេះក្នុងឱកាស​ប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ នាថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៥​ នៅសាលាស្រុកកំពង់សៀម​។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត និនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម បានថ្លែងបន្តថា ចំពោះជនមានពិការភាព គឺជាតួអង្គមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍សង្គម គ្រួសារ និងសហគមន៍ តាមរយៈការលើកកម្ពស់ការងារ មុខរបរ សហគ្រិនភាព ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារ សហគមន៍ និងសង្គម ដែលជាគន្លឹះក្នុងការបង្កើនគុណភាពជីវិតរបស់ខ្លួនផ្ទាល់និងគ្រួសារប្រកបដោយ សេចក្តីថ្លៃថ្នូរ បរិយាបន្ន សមភាព និងរស់នៅដោយឯករាជ្យ។

ឯកឧត្ដមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ ការធ្វើបរិយាបន្នពិការភាពលើគ្រប់វិស័យ គឺជាការថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ​ ដែលចេះគោរព ប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយ មនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាពមានឬក្រ មិនមាន ការមើលងាយ និងលើក កម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជាយើង​ ដោយកិរិយាមិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។

អភិបាលខេត្តកំពង់ចាម​ ក៏បានណែនាំ​ឱ្យកែសម្រួលឬរៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាពនៅតាមសំណង់អគារ​ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ ធ្នូ ២០២៥

កម្លាំងស្នងការដ្ឋាននគរបាលខេត្តកែប បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ក្រោយមានករណីផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

សមត្ថកិច្ចខេត្តកែបបានឱ្យដឹងថា ​ក្រោមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងជំនាញចម្រុះរួមមាន ផែនអន្តោប្រវេសន៍ ផែនព្រហ្មទណ្ឌ និងនគរបាលក្រុងកែប បានចុះអន្តរាគមន៍ភ្លាមៗនៅចំណុចផ្ទះជួល ក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប។
​២. អត្តសញ្ញាណជនសង្ស័យ និងសកម្មភាព
​ជនសង្ស័យមានឈ្មោះ FEI YICHAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកបើកបររថយន្ត។ យោងតាមរបាយការណ៍ ជននេះបានយកអាវុធខ្លីម៉ាក COONAN បាញ់បោះសេរីឡើងលើចំនួន ៦គ្រាប់ នៅចំណុចដីឡូតិ៍មួយកន្លែង ក្បែរផ្ទះជួលរបស់ខ្លួន។
​៣. វត្ថុតាងដែលដកហូតបាន
​ក្រោយការឆែកឆេរដោយមានការសម្របសម្រួលពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប សមត្ថកិច្ចបានរកឃើញ៖
​អាវុធខ្លីសរុប៖ ០៤ ដើម។
​គ្រាប់មិនទាន់ប្រើ៖ ១៧៩ គ្រាប់។
​សំបកគ្រាប់បាញ់រួច៖ ៣៥ គ្រាប់។
​៤. ចំណាត់ការបន្ត

​បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បី​សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ ធ្នូ ២០២៥

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសួរសុខទុក្ខក្មួយៗសិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ និងបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខក្មួយៗសិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ និងបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់។

ខណៈវត្តមានអញ្ជើញដល់របស់ ឯកឧត្តម អភិបាលខេត្ត ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីក្មួយៗសិស្សានុសិស្សរាប់ពាន់នាក់ ដោយបានបញ្ចេញជាសំឡេងហូរកញ្ជ្រាវ ទះដៃយ៉ាងកងរំពង ដែលបង្ហាញឲ្យឃើញពីក្តីរំភើប និងការដឹងគុណចំពោះសកម្មភាពការងារដ៏សកម្មរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងមន្ត្រីគ្រប់លំដាប់ថ្នាក់។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ជាសម្ភារៈសិក្សាមួយចំនួនជូនដល់ក្មួយ សិស្សានុសិស្ស និងបានផ្តាំផ្ញើឲ្យក្មួយសិស្សានុសិស្សទាំងអស់នោះ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានល្អប្រសើរ ដោយកុំបាច់ព្រួយបារម្ភអ្វីក្រៅពីរៀសូត្រ ព្រោះថាបញ្ហាព្រំដែនដែលត្រូវបាននឹងកំពុងរងការយាយីពីចោរឈ្លានពានក៏ពិតមែន ប៉ុន្តែសូមក្មួយសិស្សានុសិស្ស មេត្តាទុកចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាលយើង ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ភាពអង់អាចក្លាហានរបស់ វីរកងទ័ពយើង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៥​ សិស្សភៀសសឹកកំពុងបន្តការសិក្សាតាមសាលារៀន​ ក្នុងខេត្តកំពង់ចាម​ ចំនួន​ ១.០៤៧​នាក់​ (ស្រី​ចំនួន៥៩៦នាក់)។ ​ ក្នុងនោះ​
​ +សិស្សមត្តេយ្យ​សិក្សា​ ចំនួន​ ៧៨​នាក់ ស្រី​៤៨នាក់​
+សិស្ស​បឋមសិក្សា​ ចំនួន​ ៦៣៧នាក់​ ស្រី​៣៦២នាក់​
+ សិស្សមធ្យមសិក្សា​ ចំនួន​ ៣៣២នាក់​ ​​ស្រី​១៩២នាក់​។

ចំពោះសិស្ស​ទាំង​អស់​ត្រូវបានឯកឧត្តម អភិបាលខេត្ត​ ​ផ្តល់សម្ភារៈសិក្សា​ជូន​ ក្នុងម្នាក់ៗ​ ទទួល​បាបាន -សៀវភៅ​ ៥ក្បាល​ ប៊ិក​ ៥ដេីម​ និងកាតាប​ ១​ ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page284 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!