ខេត្តសៀមរាប៖ព័ត៌មានបឋមបានឲ្យដឹងថាមនុស្ស ក្មេងចាស់ ប្រុសស្រី មួយគ្រួសារ៧នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយរថយន្តគៀគ្នា ហើយមួយគ្រឿងរេចង្កូតធ្លាក់ចូលស្នាមភ្លោះ ជ្រុលទៅបុកដើមឈើ។
ហេតុការណ៍នោះ បានកើតឡើងនាអំឡុងម៉ោង១០.០០ថ្ងៃទី៣១ខែមីនា លើផ្លូវជាតិលេខ៦ ក្នុងភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
រថយន្តដែលរងគ្រោះ ម៉ាកហាយលែនឌរ័ ពណ៍ស ពាក់ស្លាកលេខកោះកុង២B ៦៣៦៣។
សមត្ថកិច្ចក្នុងហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុរថយន្តរងគ្រោះ បានបើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ក្នុងដំណើរស្របទិស បានឡើងវ៉ាហើយគៀ ទើបរថយន្តរងគ្រោះរេចង្កូតធ្លាក់ស្នាមភ្លោះ ជ្រុលទៅបុកដើមឈើបែបនេះ។ ទោះបីយ៉ាងណា សមត្ថកិច្ច នៅមិនទាន់ទទួលបានឈ្មោះអ្នករងគ្រោះនៅឡើយទេ ដោយកំពុងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕SRP
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២០